ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាល​រាជធានី ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ ប្រធានបទ​”​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ​ការកសាង​ទីក្រុង​ឆ្លាត​”

អភិបាល​រាជធានី ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ ប្រធានបទ​”​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ​ការកសាង​ទីក្រុង​ឆ្លាត​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រោយ​បញ្ចប់ ពិធី​បើក​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៃ​កិច្ចប្រជុំ​ព្រឹត្តិការ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅ​កាត់​ថា MGMAC) នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត ប៊ែ​ណា​ឌៀ អ៊ី​រ៉ា​វ៉ា​ទី ជិន​ដ្រា​ដេវី Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម​ទីក្រុង​និង​រដ្ឋបាល​មូលដ្ឋាន ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC)​និង​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) បាន​ដឹកនាំ កិច្ចប្រជុំពេញអង្គ លើ​ប្រធានបទ «​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ​ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ប្រកប​ដោយ​បរិវត្ត​កម្ម និង​បរិយាប័​ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន មាន​ការចូលរួម​ពី​អភិបាល​រាជធានី​-​រដ្ឋធានី​ចំនួន​៩ នៃ ប្រទេស​ជា​សមាជិក​អាស៊ាន និង អភិបាលខេត្ត ទីក្រុង​សម្ព័ន្ធមេត្រី និង​គណៈប្រតិភូ​នៃ​បណ្តា​ទីក្រុង​អាស៊ាន ចំនួន ៤៣ ទីក្រុង​, អង្គការ​-​សមាគម​អន្តរជាតិ ៧ ស្ថាប័ន និង​បណ្តា​ខេត្ត ក្រុង ទូទាំង ប្រទេស​កម្ពុជា សរុប​មាន​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង ៤០០ នាក់​។​ឯកឧត្តម ឃួ​ង ស្រេង បន្តថា រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន កំពុង​ទទួល​រង​នូវ​សម្ពាធ នគរូបនីយកម្ម កំណើន​ប្រជាសាស្ត្រ ការពង្រីក​ទីក្រុង និង​ការប្រែប្រួល អាកាសធាតុ ជា​ពិសេស​កំពុង​ប្រឈមមុខ​ទៅនឹង បញ្ហា​ថ្មី នៃ​ការអភិវឌ្ឍ តាម​បែប​ទំនើប ដែល​ជា​រលក​នៃ​សកលភាវូបនីយកម្ម គួបផ្សំ​នឹង​វិបត្តិ បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​-១៩ ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ ដែល​បាន​បង្កើត​ជា​តម្រូវការ បញ្ហា​ប្រឈម​ក៏ដូចជា កាលានុវត្តភាព​ថ្មី​១ ទាមទារ ឲ្យ​យើង​ត្រូវ​គិតគូរ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប ដើម្បី​ឈាន ទៅ​សម្រេច​បាន​ទីក្រុង​មួយ ដែល​មិន​ត្រឹមតែ​មាន​ភាព​ធន់​ប៉ុណ្ណោះ​ទ ប៉ុន្តែ​ថែមទាំង​មាន​ចីរភាព និង​ឆ្លាត​វៃ​។​

​ឯកឧត្តម ឃួ​ង ស្រេង ជឿជាក់ថា បណ្តា​រាជធានី​- រដ្ឋធានី​អាស៊ាន ទីក្រុង​សម្ព័ន្ធមេត្រី និង​បណ្តា​ទីក្រុង​អាស៊ាន​ទាំងអស់ ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ដូចគ្នា​ផងដែរ​។ សម្រាប់​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ក្រោយ​ពេល​ចូល​ជា​សមាជិក នៃ​បណ្តាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន ចូលរួម​តាក់តែង «​ផែនទី​បង្ហាញផ្លូវ​យុទ្ធសាស្ត្រ ស្តី​ពី​ទីក្រុង​ឆ្លាត និង មាន​ចីរភាព​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២-២០២៥» សំដៅ​លើកកម្ពស់ គុណភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ទីក្រុង បង្កើន​ប្រសិទ្ធ​ក្នុង​ការគ្រប់គ្រង ក៏ដូចជា​ប្រសិទ្ធភាព​ក្នុង​ការផ្ដល់​សេវា​សាធារណៈ​ជា​សារវន្ត​ជូន​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​ជំរុញ​កំណើន សេដ្ឋកិច្ច​របស់​រាជធានី​ភ្នំពេញ ដោយ​ផ្តោត​លើ​សសរស្ដម្ភ​ចំនួន ៥ រួមមាន​៖
១/• ការប្រើប្រាស់​ដីធ្លី​
២/• សុវត្ថិភាព និង​សន្តិភាព​
៣/• ចរាចរណ៍​ក្នុង​ទីក្រុង​
៤/• បរិស្ថាន​រស់នៅ វៃ​ឆ្លាត​
៥/• អភិបាលកិច្ច​ឌីជីថល​។​

​ឯកឧត្តម ឃួ​ង ស្រេង បន្តថា ការអនុវត្ត​តម្រោង​ទីក្រុង​ឆ្លាត គឺជា​តម្រូវការ​ចាំបាច់​ដែល​អាច​ជួយ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គឺជា​តម្រូវការ​ចាំបាច់​ដែល​អាច​ជួយ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​លទ្ធភាព​កាន់តែ​ច្រើន ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ប្រកប ដោយ​ប្រសិទ្ធភាព លើ​បញ្ហា​ដែល​កើតចេញ​ពី​ភាព​រីកចម្រើន​យ៉ាង​រហ័ស ន​នគរូបនីយកម្ម និង​កំណើន​ប្រជាជន​ក្នុង​ទីក្រុង​។ ឯកឧត្តម​បាន​បញ្ជាក់ថា ប្រធានបទ​សម្រាប់​កិច្ចប្រជុំ នាពេលនេះ គឺ​សុទ្ធសឹង តែ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​សម្រេចបាន គោលដៅ​រួម ពោល​គឺ ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន ចីរភាព ជាពិសេស​ការឆ្លុះបញ្ចាំង​ពី​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ គឺ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​»​។​

​ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ដែល​បាន​ចូលរួម​ប្រជុំ ដូចជា ប្រទេស​ព្រុយ​ណេ លោក Awang Abdul Walid bin Haji Mataesan លេខាធិការ​រង​អចិន្ត្រៃយ៍ (​ក្រុង និង​ស្រុក​) ក្រសួង​មហាផ្ទៃ​ព្រុយ​ណេ​ដា​រ៉ូ​សាឡា​ម​។ ប្រទេស​ឥណ្ឌូនេស៊ី (​ក្រសួងមហាផ្ទៃ នៃ​ប្រទេស​ឥណ្ឌូនេស៊ី​)​។ ប្រទេស​កម្ពុជា (​តំណាង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​។ ប្រទេស​ឡាវ | ប្រទេស​ម៉ាឡេស៊ី | ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ភី​លី​ពី​ន (​សិង្ហ​បុរី | ប្រទេស​ថៃ និង​ប្រទេស​វៀតណាម បាន​ផ្តល់​នូវ​មតិយោបល់ បទពិសោធន៍​ពី​ទីក្រុង​របស់​ខ្លួន​ជូន​អង្គប្រជុំ ដើម្បី​បណ្តាល​ទីក្រុង​ដែល​ចូលរួម​យកទៅអនុវត្ត កាន់តែ​ប្រសើរ​បន្ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ