ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ស្ត្រី​មេម៉ាយ​ម្នាក់ ជួប​ការលំបាក ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

ស្ត្រី​មេម៉ាយ​ម្នាក់ ជួប​ការលំបាក ទទួលបាន​អំណោយ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ ជា​សម្ភារៈ​និង​ថវិកា ដែល​ជា​ជំនួយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់​ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ ថ្លាង សុភាព អាយុ​៦២​ឆ្នាំ ដែល​ជួប​ការលំបាក​និង​ខ្វះខាត ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​លេខ​៣៦៣ ផ្លូវ​២៧១​ស្ទួន ភូមិ​០៣ ក្រុម​១៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ស្ត្រី​ម្នាក់​នេះ​មិន​ត្រឹមតែ​លំបាក​ខ្វះខាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួប​រឿង​អភ័ព​គួរឲ្យ​អាណិត​បំផុត ត្បិត​កន្លងមក បន្ទាប់​ពី​ធ្លាក់ខ្លួន​មេម៉ាយ គាត់​ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន​០៣​នាក់​(​មាន​ម្នាក់​ឈឺ ម្នាក់​ពិកា​ភ្នែក​) និង​ចៅស្រី​ពិកា​ជើង​ម្នាក់ទៀត ក្រោយមក​កូន​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក និង​កូន​ម្នាក់ទៀត មិន​អាច​រក​ការងារ​បាន ព្រោះ​ត្រូវ​ជួយ​មើល​បងប្រុស​ពិកា​ភ្នែក និង​ក្មួយ​ស្រី​ពិកា​ជើង​។

​អំណោយ​ដែល​បាន​យក​ប្រគល់ជូន​ដល់​អ៊ំស្រី រួមមាន​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ​ចំនួន ៥០​គីឡូក្រាម​, មី​០១​កេស​, ត្រីខ​០២​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០២​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០២​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១, ខោ​ទឹកនោម​ចំនួន ០២​កញ្ចប់​, សម្ភារ​ក្មេង​លេង​ចំនួន​០៣​មុខ និង​សម្ភារ​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ