ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​វិមានឯករាជ្យ និង ផ្សារ​រាត្រី​ថ្មី នឹង​ត្រូវ​លេចចេញ​ជា​រូបរាង កណ្តាល​ក្រុង​បាត់ដំបង​

​វិមានឯករាជ្យ និង ផ្សារ​រាត្រី​ថ្មី នឹង​ត្រូវ​លេចចេញ​ជា​រូបរាង កណ្តាល​ក្រុង​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ÷ រដ្ឋបាល​ខេត្ត​បាត់ដំបង គ្រោង​នឹង​ធ្វើ​ការរៀបចំ​សាងសង់ វិមានឯករាជ្យ នៅលើ​សួន​សម្ដេច​ក្រឡាហោម និង​បង្កើត​ផ្សារ​រាត្រី​ថ្មី នៅលើ​សួន​ចំប៉ី នាពេល​ខាងមុខ​នេះ បន្ទាប់ពី​បាន​សិក្សា​ឃើញថា ទីតាំង​សួន​ចំប៉ី​ដែល​ស្ថិតនៅ​កណ្តាល​ផ្លូវ​ភ្លោះ ត្រង់​ដើម​ពោធិ៍​នាគ​បាញ់​ទឹក ក្នុង​ភូមិ​កម្មករ មានការ​ទុកចោល​មកជា​យូរ​ណាស់​ហើយ ។ ចំពោះ​ការអភិវឌ្ឍ​ផ្សារ​រាត្រី ក៏ដូចជា​វិមានឯករាជ្យ និង​សួន​សម្ដេច​ក្រឡាហោម​វិមាន​ឯករាជ្យ​នាពេល​ខាងមុខ​នេះ រដ្ឋបាល​ខេត្ត​សង្ឃឹមថា នឹង​កែលំអរ​មុខមាត់​ខេត្ត​បាត់ដំបង​ឱ្យ​កាន់តែ​ស្រស់ស្អាត​ជាង​មុន និង​កាន់តែ​ទាក់ទាញ​ជាង​មុន​ទៀត ដើម្បី​លើកកម្ពស់​មុខមាត់​ក្រុង​បាត់ដំបង​ឱ្យមាន​សោភ័ណភាព​កាន់តែ​ស្រស់បំព្រង ។​

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​ដែល​កំពុង​លក់ដូរ​នៅ​ផ្សារ​រាត្រី និង​នៅតាម​វិថី​ម្ហូបអាហារ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ ត្រើយ​ខាងលិច ដែល​នឹង​ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ​ទីតាំង​លក់រ​បស់​ពួកគាត់ ទៅ​ផ្សារ​រាត្រី​បាត់ដំបង​ថ្មី ឯកឧត្ដម សុខ លូ បាន​លើកឡើង​ថា
​រដ្ឋបាល​ខេត្ត​បាត់ដំបង​គ្រោង​នឹង​ធ្វើ​ការសាងសង់​នាពេល​ខាងមុខ​ដ៏​ខ្លី​ខាងមុខនេះ ដោយ​ទីតាំង​ចាស់​នឹង​ជំនួស​ឡើងវិញ ដោយ​វិមានឯករាជ្យ និង​សួន​សម្ដេច​ក្រឡាហោម​វិមានឯករាជ្យ ដើម្បី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ដើរលេង​កំសាន្ត ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ជាមួយ​នឹង​ការរៀបចំ​សួនច្បារ​ថ្មី ដែល​មាន​មុខងារ​ច្រើន​នៅក្នុង​សួនច្បារ សម្ដេច​ក្រឡាហោម​វិមានឯករាជ្យ​នោះ​ផង​ដែរ ។​

​ពាក់ព័ន្ធ​នឹង​អាជីវករ​ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ទីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ធ្វើ​ការសិក្សា និង​គិតគូរ​ជូន​អាជីវករ​បាន​រួចរាល់​អស់​ទៅហើយ ពោល​គឺ​រដ្ឋបាល​ខេត្ត​នឹង​ធ្វើ​ការសាងសង់​ផ្សារ​រាត្រី​ថ្មី​មួយកន្លែង​ទៀត ដើម្បី​ផ្លាស់ប្ដូរ​គាត់​ទៅ​ប្រកប​អាជីវកម្ម​នៅ​កន្លែង​ថ្មី ដោយ​មិន​មែន​ទុក​ពួកគាត់​ចោល​ឡើយ​។​

​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម ក៏​បាន​ធ្វើការ​សំណូមពរ និង​សុំ​ធ្វើការ​អធ្យាស្រ័យ​ដល់​អាជីវករ​ទាំងអស់​មេត្តា​យោគយល់​ផងដែរ ព្រោះ​ថា​ការអភិវឌ្ឍ​គឺ​តែងតែ​មាន​ការប៉ះពាល់ ដែល​ទាមទារ​ឱ្យ​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​លះបង់ និង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ព្រោះ​ថា​ការអភិវឌ្ឍ​គឺ​ក្នុង​គោលបំណង​តែមួយគត់ ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​វិស័យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត ក៏ដូចជា​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ច្រើន​ផងដែរ ។​

​ទន្ទឹមនឹងនោះ​ដែរ អាជីវករ​ដែល​លក់ដូ​រ​នៅ​តាម​ផ្សារ​រាត្រី​និង​នៅ​វិថី​ម្ហូបអាហារ​បច្ចុប្បន្ននេះ ក៏​បាន​បង្ហាញ​ពី​ភាព​ពេញចិត្ត និង​សប្បាយរីករាយ ចំពោះ​ដំណោះស្រាយ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ក្នុង​ការរៀបចំ​ទីតាំង​លក់ដូរ​ថ្មី​របស់​អាជីវករ​ទៅ​ផ្សារ​រាត្រី​បាត់ដំបង​ថ្មី​មួយ​នេះ ហើយ​គាត់​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ទីតាំង​ថ្មី​នេះ​ជា​ទីតាំង​ដែល​ធ្វើឱ្យ​គាត់​បង្កើន​ការលក់ដូរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ជាមួយនឹង​បរិយាកាស​ថ្មី សោភ័ណភាព​ថ្មី​ដែល​អាច​បំពេញ​ចិត្ត​ដល់​អតិថិជន​របស់​គាត់​បាន​កាន់តែ​ច្រើន​មួយកម្រិត​ទៀត ៕

Filed in: ព័ត៌មានជាតិ