ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៣-២០២៥) សង្កាត់ ខណ្ឌ នៃ​រដ្ឋបាល​ខណ្ឌដូនពេញ

​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៣-២០២៥) សង្កាត់ ខណ្ឌ នៃ​រដ្ឋបាល​ខណ្ឌដូនពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ១០,០០​នាទី​ព្រឹក បានរៀបចំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៣-២០២៥) របស់​សង្កាត់ ខណ្ឌ នៃ​រដ្ឋបាល​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​សិក្ខាសាលា​នេះ​ក៏​មាន​ការចូលរួម​ពី លោក ជា ខេ​មា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​, លោក គឹម ច័ន្ទឌីណា ប្រធាន​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ​, ក្រុមប្រឹក្សា​ខណ្ឌ​, គណៈ​អភិបាលខណ្ឌ​, គណៈនាយក​, លោក​-​លោកស្រី តំណាង​ឲ្យ​មន្ទីរ​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​, លោក​-​លោកស្រី តំណាង​ដៃគូរ​អភិវឌ្ឍន៍​នានា​, លោក​-​លោកស្រី ជា​សប្បុរសជន និង​វិស័យ​ឯកជន​, លោក​-​លោកស្រី ប្រធាន​អនុប្រធាន​ការិយាល័យ​ទាំង​១១, លោក អធិការរង​នគរបាល​ខណ្ឌ​, លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​, យោធភូមិ​ភាគ​ពិសេស​ខណ្ឌ​, លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​១១ និង​លោក​-​លោកស្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល​។​

​ក្នុង​សិក្ខាសាលា​សមាហរណកម្ម ក្នុង​ឆ្នាំ​២០២១ កន្លងមក​ឃើញថា គម្រោង​ដែល​ទទួលបាន​ការគាំទ្រ​សរុប​ចំនួន ១២៤ គម្រោង អនុវត្ត​សម្រេច​បាន ១១៩​គម្រោង ស្មើ​៩៥% ក្នុងនោះ​៖​ផ្នែក​សេដ្ឋកិច្ច​ចំនួន ២០/២០​គម្រោង​, ផ្នែក​សង្គមកិច្ច​ចំនួន ៧៤/៧៦​គម្រោង​, ផ្នែក​ធនធានធម្មជាតិ បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ចំនួន ១០/១៣ និង​គម្រោង​ផ្នែក​រដ្ឋបាល និង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ចំនួន ១៥/១៥​គម្រោង ចំពោះ​គម្រោង​ដែល​ត្រូវ​ដាក់​ស្នើ​សុំ​ការគាំទ្រ​នៅក្នុង​សិក្ខាសាលា​សមាហរណកម្ម ក្នុង​ឆ្នាំ​២០២២ នាពេល​នេះ​រួមមាន គម្រោង​សកម្មភាព​អាទិភាព​របស់​ខណ្ឌ មាន​ចំនួន ១២២​គម្រោង ក្នុងនោះ​មាន​÷ ផ្នែក​សេដ្ឋកិច្ច ចំនួន​២៣​គម្រោង​, ផ្នែក​សង្គមកិច្ច ចំនួន​៦៧​គម្រោង​, ផ្នែក​ធនធានធម្មជាតិ បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ចំនួន​១៤​គម្រោង និង​ផ្នែក​រដ្ឋបាល និង សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ចំនួន ១៨​គម្រោង​។ សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នា​ពេក​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខណ្ឌ និង​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​សង្កាត់​ទាំង​១១ ដោយ​ស្នើសុំ​ការគាំទ្រ​គម្រោង ពី​មន្ទីរ អង្គភាព​ជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង​សប្បុរសជន ដើម្បី​គាំទ្រ​គម្រោង​របស់​ខណ្ឌ និង​សង្កាត់​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម អភិបាលរង បាន​មានមតិ​ផ្តាំផ្ញើរ និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជួយ​គាំទ្រ​របស់​អង្គភាព​/ ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកចូលរួម​ទាំងអស់​ដែល​បាន​ជួយ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍ ខណ្ឌ​/​សង្កាត់ ក្នុង​ពេល​កន្លងមក ហើយ​សូម​សំណូមពរ​អោយ​បន្ត​ការគាំទ្រ​តទៅទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​មាន​ការរីកចំរើន ជា​បន្តបន្ទាប់ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ