ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​សេនានុព័ន្ធ​អង់គ្លេស​ចូលជួប​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​សេនានុព័ន្ធ​អង់គ្លេស​ចូលជួប​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ទទួល​ជួប​លោក​វរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធ​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ បន្ទាប់ពី​បាន​ចូលកាន់​មុខ​តំណែង​កាលពី​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​។​

​ក្នុង​ជំនួប​នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការតែងតាំង​សេនានុព័ន្ធ​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​កន្លងមកនេះ ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ និង​ចក្ខុវិស័យ​របស់​ចក្រភព​អង់គ្លេស ក្នុង​ការពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ការពារជាតិ​។ ឆ្លៀត​ឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​អង់គ្លេស ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព​នា​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​បន្ត​រហូត​មកដល់​បច្ចុប្បន្ន ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, អប់រំ​, ការ​បោសសម្អាត​មីន និង​ការប្រយុទ្ធ​ក្នុង​ជំងឺ​កូវី​ដ​-១៩ ជាដើម​។​

​ជា​ការឆ្លើយតប លោក​សេនានុព័ន្ធ​អង់គ្លេស បាន​សម្តែង​នូវ​ក្តីរីករាយ​ប្រកប​ដោយ​កិត្តិយស ដែល​ទទួលបាន​ការតែងតាំង​ឱ្យ​បំពេញ​ការងារ​ការទូត​យោធា​នៅ​កម្ពុជា ហើយ​លោក​ក៏​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា ជាមួយនឹង​បទពិសោធន៍​ការងារ​ជា​យូរ​ឆ្នាំ​ដែល​លោក​មាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យបាន​ជិតស្និទ្ធ និង​មាន​ចីរភាព​ទៅមុខ​៕

Filed in: ព័ត៌មានជាតិ