ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​១

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ល្ងាច ថ្ងៃ​ពុធ ៧​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​១ ធ្វើឡើង ក្រោម​ពាក្យស្លោក «​កីឡា​នាំមក​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​» មាន​រយៈពេល​ប្រមាណ ១២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន អបអរសាទរ​ដល់​ជ័យលាភី ដែល​បាន​ខិតខំ​ហ្វឹកហាត់ និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រកួត រហូត​ដល់​ទទួល​បាន​ជ័យជំនះ​ជាទី​មោទនៈ​នេះ​។ សម្តេច​តេជោ បាន​យក​ឱកាស​នេះ អបអរសាទរ​ចំពោះ​ការដាក់បញ្ចូល​ល្បែង «​គុន​ល្បុក្កតោ​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា នៅ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ កម្ពុជា​នឹង​ធ្វើ​អង្គរ​សង្ក្រាន្ត​សារជាថ្មី​ឡើងវិញ​។

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពី​ឆ្នាំ​២០០៨ មកដល់ពេលនេះ កម្ពុជា​បាន​បញ្ចូល​ជា​បន្តបន្ទាប់​នូវ​បេតិកភណ្ឌ​ពិភពលោក ទាំង​រូបិយ និង​អ​រូបិយ ហើយ​នៅពេល​ខាងមុខ​កម្ពុជា​នឹង​បញ្ចូល​ទ្រព្យសម្បត្តិ​ដូនតា​ខ្មែរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​បន្តបន្ទាប់​ថែម​ទៀត​។

​សម្តេច​តេជោ​បាន​ថ្លែងថា សម្តេច​ពិតជា​មាន​មោទនភាព​ចំពោះ​ការរៀបចំ​ពិធី និង​ដំណើរការ​នៃ​ការប្រកួត​ដ៏​ល្អ​នេះ ដែល​បាន​ទាក់ទាញ​អ្នកទស្សនា​ផ្ទាល់​ជាង​៤​ម៉ឺន​នាក់ និង​អ្នកទស្សនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រាប់លាន​នាក់​ផង​ដែរ​។ សម្តេច​តេជោ​សូម​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​គណៈកម្មាធិការ​រៀប​ចំ​ការប្រកួត ជាពិសេស​សិល្បករ​-​សិល្បការិនី និង​យោធិន​បញ្ជាការដ្ឋាន​- អង្គរក្ស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ការសម្ដែង ប្រកបដោយ ទេពកោសល្យ ដែល​នេះ​បង្ហាញ​នូវ​កិច្ចសហការ​ល្អ ក្នុង​ស្មារតី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ។​

​សម្តេច​តេជោ ហ៊ុន សែន សូម​រំលឹក​ដល់​ក្មួយៗ​កីឡាករ​-​កីឡាការិនី​ថា ការ​ឈ្នះ​ចាញ់​ពី​ការប្រកួត​កីឡា គឺជា​មេរៀន​និង​បទពិសោធន៍ សម្រាប់​ក្មួយៗ ក្នុង​ការពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​កីឡា​បន្ថែមទៀត ។ ផ្ទុយទៅវិញ ការ​អាក់អន់ចិត្ត ឬ ការបាក់​ទឹកចិត្ត​ដោយសារ​ការ​ចាញ់​ក្នុងការ ប្រកួត​អាចធ្វើឱ្យ​ក្មួយៗ​បាត់បង់​នូវ​ការតស៊ូ​និង​ការខិតខំ​ប្រឹងប្រែង បន្ត​ដើម្បី​យក​ឈ្នះ​ក្នុង​ការប្រកួត​នៅពេល​អនាគត​។ ចំពោះ​អ្នកឈ្នះ​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​រក្សា​គុណ​ផល​កីឡា​របស់​ខ្លួន​សម្រាប់​ឈាន​ដល់​ការដណ្តើម បាន​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ​ក្នុង​ការប្រកួត​កម្រិត​អន្តរជាតិ ។​

​ដើម្បី​ជំរុញ​លើកកម្ពស់​វិស័យ​កីឡា​កម្ពុជា និង​ត្រៀម​ខ្លួន សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣ សម្តេច​តេជោ​បាន​ផ្តល់​នូវ​ទស្សនៈនិ​ង​ចំណុច​គន្លឹះ​មួយចំនួន​ដូច​ខាងក្រោម ៖
១-​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ដែល​មិនទាន់ មាន​ក្រុមកីឡា​ចូលរួម​ប្រកួត ត្រូវ​បង្កើត​អង្គភាព​កីឡា ឬ សមាគម កីឡា​ប្រចាំ​ក្រសួង​ស្ថាប័ន អាជ្ញាធរ​រាជធានី​-​ខេត្ត​របស់​ខ្លួន​ដោយ​មាន​យន្តការ​គ្រប់គ្រង​ដឹកនាំ​ច្បាស់លាស់ មាន​តម្លាភាព ក្នុង​ការគ្រប់គ្រង និង​បង្កើន​សមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន​ជា​ប្រចាំ​សម្រាប់​ចូលរួម​ក្នុង​ការប្រកួត​ថ្នាក់ជាតិ និង អន្តរជាតិ ។​
២-​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្កើត​ក្រុមកីឡា​ដែល​ខ្លួន​មាន​ឧត្តមភាព និង ត្រូវ​រៀបចំ​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង តាម​ពេលវេលា សមស្រប​សម្រាប់​ពង្រឹង​សមត្ថភាព​កីឡាករ​-​កីឡា​ការិនី ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​កីឡា​ជាតិ​លើក​ទី ៤ និង​កីឡា​-​ជាតិ​ជនពិការ​លើក​ទី ២ ឱ្យបាន​កាន់តែ​ច្រើន ។​
៣-​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣ ត្រូវ​ជំរុញ​ល្បឿន​នៃ​ការត្រៀមខ្លួន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ជាស្រេច ដើម្បី​ធានាបាន​នូវ​ជោគជ័យ​ខ្ពស់ ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​កម្រិត អន្តរជាតិ​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ ។​
៤-​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​ពង្រីក​កិច្ច​សហការ​ឱ្យបាន​ជិតស្និទ្ធ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ស្រប​តាម​អភិក្រម “​ជវភាព​នៃ​ប្រព័ន្ធ​- តួអង្គ​តែមួយ ” ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ជាបន្ទាន់​សំដៅ​ធានា​បាន​ប្រសិទ្ធភាព​ក្នុង​ការដឹកនាំ ការគ្រប់គ្រង និង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​នៅ​ឆ្នាំ ២០២៣ ។​
៥-​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន ក្រុមហ៊ុន សហគ្រាស និង​សប្បុរសជន​ទាំងអស់ សូម​ចូលរួម​ដល់​មូលនិធិ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣ ដើម្បី​រួមចំណែក​ដល់​ភាព ជោគជ័យ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​កម្រិត​អន្តរជាតិ​នេះ​។​
៦-​សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ស្មារតី “​ប្រជាជន​ម្នាក់​ជា​ម្ចាស់ផ្ទះ​ម្នាក់​” ពិសេស​ប្រជាជន នៅតាម​រាជធានី​-​ខេត្ត ដែល​ត្រូវ​ត្រៀម​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ សូម​រៀបចំ​អនាម័យ ថែរក្សា​បរិស្ថាន​ឱ្យ​បានល្អ និង​រៀបចំ​តុបតែង​លម្អ ដើម្បី​លើកកម្ពស់​សោភ័ណភាព​មូលដ្ឋាន​របស់​ខ្លួន សំដៅ​លើក​មុខមាត់​កម្ពុ​ជា និង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​ប្រតិភូ​-​កីឡា និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ការប្រកួត​នៅ​កម្ពុជា​នៅ​ឆ្នាំ ២០២៣ ខាងមុខនេះ​។​
៧-​សូម​លើក​ទឹកចិត្ត​ឱ្យ​បន្ត​រៀបចំ​កម្មវិធី​យុទ្ធនាការ​អប់រំ​សង្គម “​មាន​អ្វី​លើស​ពី​ការប្រកួត​កីឡា​” (Beyond the Games) របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​បង្កើន​ការយល់ ដឹង​អំពី​បច្ច័យ​ជា​វិជ្ជមាន នៃ​ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ កីឡា​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ