ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក គួច ចំរើន ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​គិលានុបដ្ឋាន និង​ផ្ទះបាយ​នៅ​ទីតាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ

​លោក គួច ចំរើន ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​គិលានុបដ្ឋាន និង​ផ្ទះបាយ​នៅ​ទីតាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​គិលានុបដ្ឋាន និង​អគារ​ផ្ទះបាយ​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ព្រះសីហនុ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្នុង​ដំណើរការ​ចុះ​ត្រួតពិនិត្យ លោក គួច ចំរើន បាន​ធ្វើ​ការណែនាំ​ដល់​ក្រុម​ការងារ​បច្ចេកទេស​សាងសង់​គិលានុបដ្ឋាន​ដោយ​ធ្វើយ៉ាងណា​រៀបចំ​សាងសង់​ដាក់​គ្រែ​ឱ្យ​បាន​ចំនួន​១២​គ្រែ និង​មាន​បន្ទប់​សម្រាប់​ពិនិត្យ​ពិគ្រោះ​ជំងឺ​ផ្សេងៗ បន្ទប់​សម្រាប់​ក្រុម​គ្រូពេទ្យ​ឱ្យមាន​លក្ខណៈ​ស្តង់ដារ និង​បើករបង​ខាងក្រោយ​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​-​ចូល មក​ទទួល​សេវា​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ​។ ទន្ទឹម​នោះ​ការសាងសង់​អគារ​ផ្ទះបាយ​បម្រើឱ្យ​ការផ្គត់ផ្គង់​ដល់​កងកម្លាំង​តំបន់​ប្រតិបត្តិកា​របស់​យើង​ក្នុងការ​ប្រចាំការ និង​ប្រចាំ​បញ្ជា​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ រៀបចំ​ដាំ​ដើមឈើ​ក្នុង​បរិវេណ​តំបន់​ប្រតិបត្តិការ​សឹក​រង​មានដូចជា​៖ ដើម​គគីរ ឬ​ដើម​ឈើទាល និង​ដាំ​ស្មៅ​ដើម្បី​លើកកម្ពស់​បរិស្ថាន សោភ័ណភាព​ក្នុង​បរិវេណ​តំបន់​ប្រតិបត្តិការ​សឹក​រង​កាន់តែ​មាន​ភាព​ស្រស់បំព្រង និង​ជា​ការទាក់ទាញ​ថែម​ទៀត​នៅពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ