ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

លោក លឹម សៀង​ហេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​ម៉េ​មួយខ្សែ​ស្ថិតនៅ​សង្កាត់​បាវិត​ក្រុង​បាវិត​

លោក លឹម សៀង​ហេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​ម៉េ​មួយខ្សែ​ស្ថិតនៅ​សង្កាត់​បាវិត​ក្រុង​បាវិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​: ផ្លូវ​បេតុង​អា​ម៉េ​មួយ​ខ្សែ​ប្រវែង​៥៩២​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ច្រក​លាវ​សង្កាត់​បាវិត​ ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ត្រូវបាន​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ។​

​នៅក្នុង​ឱកាស​នោះ​លោក​អភិបាលក្រុង​បាវិត បានធ្វើការ​ក្រើនរំលឹក និង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដូស​ជម្រុញ​ឲ្យបាន​គ្រប់ៗ​គ្នា ហើយ​សូម​កុំ​ព្រលែង​សត្វពាហៈហនៈ​ដែល​ចិញ្ចឹម​ដើរ​ពាសវាល ពាសកាល និយាយ​ជា​រួម​គឺ​ចូលរួម​សហការ​គ្នា​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​ដែល​កើតមានឡើង​នៅ​មូលដ្ឋាន​ជាពិសេស​មិន​ត្រូវ​សាងសង់​សំណង់​នៅលើ​ចិញ្ចើម​ផ្លូវ​របស់​រដ្ឋ និង​ត្រូវ​បញ្ឈប់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​នៅ​ទីសាធារណៈ ដើម្បី​បរិស្ថាន​ស្អាត​និង​ទីក្រុង​មាន​សោ​ភណ្ឌ​ភាពល្អ ព្រោះថា​សំរាម​គឺជា​បញ្ហា​ប្រឈម​រួម​ដែល​យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​មិន​អាច​ខ្វះ​បាន នាពេល​បច្ចុប្បន្ន​នេះ​។​

​លោក លឹម សៀង​ហេង បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការ​រី​ចំរើន​លើ​គ្រប់​វិស័យ ហើយក៏​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ដែរ​គឺ​ត្រូវ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ហើយ​អ្វី​ដែល​សំរេចបាន​នោះ​គឺ​វា​អាស្រ័យ​ដោយ​មាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ផង​ដែរ​។​

លោក​អភិបាលក្រុង បាន​បន្តថា នា​ពេល​កន្លង​មក​ផ្លូវ​១​ខ្សែ​នេះ​មាន​សភាព​តូចចង្អៀត​និង​ខូចខាត​ច្រើន​ហើយ​នៅ​រដូវវស្សា​ស្ថានភាព​ផ្លូវ​គឺ​មាន​ទឹក​ដក់​និង​រអិល​ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ទាំង​នេះ​ជាពិសេស​គឺ​នៅ​ពេល​បងប្អូន​ប្រជាពលរដ្ឋ​ដឹក​កសិផល​មក​កាន់​ទីផ្សា​រតែង​តែ​ជួប​ការលំបាក​ក្នុង​ការបើកបរ​។​

​លោក​អភិបាលក្រុង​បាន​មានប្រសាសន៍​បន្ថែមថាៈ​ សម្រាប់​ការពង្រីក​និង​ការជួសជុល​ស្ថាបនា​ផ្លូវ​នាពេលនេះ លោក​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​សូម​ជួយ​សម្រួល​ដល់​អាជ្ញាធរ​ក្នុង​ការជួសជុល​ស្ថាបនា​ផ្លូវ​១​ខ្សែ​នេះ​ឡើង​វិញ​ផង​ដែរ ជាពិសេស​គឺ​ផល​ប៉ះ​របង​ផ្ទះ​របស់​ពួក​គាត់​ក្នុង​ការពង្រីក​ផ្លូវ​។​ ​ហើយ​នៅពេល​ផ្លូវ​នេះ​បាន​ជួសជុល​រួច​ហើយ​នោះ​យើង​នឹង​បំពាក់​អំពូល​សូ​ឡា​ដើម្បី​បំភ្លឺ​នៅពេល​យប់​ដូច្នេះ​ហើយ​សូមឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ​ដើម្បី​កាត់បន្ថយ​នូវ​ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមាន​ជា​រៀងរាល់ថ្ងៃ​មិន​ថា​នៅ​ទីក្រុង​ឬ​ជនបទ​នោះឡើយ​។​

​ម្យ៉ាងទៀត លោក​អភិបាល ក្រុង ក៏​សូម​សំណូមពរ​និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​សូម​ចូលរួម​ថែទាំ​ផ្លូវ​បេតុង ដែល​បាន​ស្ថាបនា​រួចរាល់​ហើយ​ត្រូវ​គិតថា​ផ្លូវ​ជា​សម្បត្តិ​រួម​មិនមឺន​ជា​របស់​បុគ្គ​ល​ណា​ម្នាក់នោះ​ទេ​សម្រាប់​ប្រើប្រាស់ បាន​យូរអង្វែង​ទៅ​ថ្ងៃក្រោយ​ខាងមុខ​ទៀត ៕

Filed in: ព័ត៌មានជាតិ