ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ពូជស្រូវ​មិន​ប្រកាន់​រដូវ ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​ផ្ដល់ជូន​កសិក​រ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដើម្បី​ស្ដារ​លទ្ធភាព​ឡើងវិញ កំពុង​ដុះ​លូតលាស់​យ៉ាង​ល្អ​នៅ​ខេត្ត​បាត់ដំបង

​ពូជស្រូវ​មិន​ប្រកាន់​រដូវ ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​ផ្ដល់ជូន​កសិក​រ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដើម្បី​ស្ដារ​លទ្ធភាព​ឡើងវិញ កំពុង​ដុះ​លូតលាស់​យ៉ាង​ល្អ​នៅ​ខេត្ត​បាត់ដំបង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង អមដំណើរ​ដោយ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​វឌ្ឍន៍ភាព នៃ​ការដាំដុះ​ដំណាំ​ស្រូវ ក្រោយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​ក្រោយពេល​ដែល​ទទួលបាន​គ្រាប់ពូជ​ស្រូវ​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដើម្បី​ធ្វើការ​ស្ដារ​លទ្ធភាព​ឡើងវិញ​សម្រាប់​ប្រជា​កសិករ​ដែល​រងគ្រោះ​ដោ យ​សារ​ទឹកជំនន់​ទឹកភ្លៀង​កន្លងមក​។​

​តាម​ការពិនិត្យ​ស្ថានភាព​ជាក់ស្ដែង មកទល់​ពេល​នេះ​ដំណាំ​ស្រូវ កំពុង​ដុះ​លូតលាស់​បាន​យ៉ាង​ល្អប្រសើរ​ហើយ ដោយ​ការចុះ​ធ្វើការ​វាយតម្លៃ​នេះ គឺ​ធ្វើ​ការចុះ​វាយតម្លៃ​នៅ​ភូមិសាស្ដ្រ​ចំនួន​ពីរ​ផ្សេង​គ្នា គឺ​នៅ​ស្រុក​ថ្មគោល ស្ថិតក្នុង​ឃុំ​អន្លង់​រុន និង​ស្រុក​ប​វេល ស្ថិតក្នុង​ឃុំ​ព្រៃ​ខ្ពស់​។​

​បើ​តាម​លោក ឈឹម វ​ជិរា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា ខេត្ត​បាត់ដំបង ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទៃ​ដី​ដុះ​ស្រុវ​សរុប ៤៥,០១៥​ហិកតា ផ្ទៃដី​ដែល​ខូចខាត​មាន​ចំនួន ២៦,៨០៥​ហិកតា លើ​គ្រួសារ​សរុប​ប្រមាណ ជាង​២​ម៉ឺន​គ្រួសារ ហើយ​គ្រួសារ​ដែល​ខូចខាត​ស្រូវ​មាន​ចំនួន​១១,៥២៨​ហិកតា​។ ដោយឡែក​ផ្ទៃដី ដែល​អាច​ធ្វើការ​ស្ដារ​ឡើងវិញ មាន​ចំនួន​១២៤៥៤​ហិកតា ត្រូវបាន​ប្រើប្រាស់​គ្រាប់​ពូជ​ចំនួន​១,២៤៥​តោន និង​៤០០​គីឡូក្រាម ដែល​រហូត​មកដល់ពេលនេះ គ្រាប់ពូជ​ទាំងនោះ​បាន​ធ្វើ​ការដាំដុះ​លូតលាស់​បាន​យ៉ាង​ល្អប្រសើរ​ស្ទើរតែ​១០០​ភាគរយ​ហើយ ខណៈ​ប្រភព​ទឹក​មាន​ភាព​គ្រប់គ្រាន់ និង​ធ្វើ​ការប្រមូល​ផល​បាន​ឆាប់ៗ​នាពេល​ខាងមុខ​នេះ​។​

​ប្រជា​កសិករ​ដែល​បាន​ទទួល​បាន​ពូជស្រូវ ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សម្ដេច ដែល​បាន​ផ្ដល់​ជា​ពូជស្រូវ​ដល់​ប្រជាកសិករ ក្នុងការ​ស្ដារ​លទ្ធភាព​ឡើងវិញ បន្ទាប់​ពី​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​កន្លងមក ហើយ​បាន​ធ្វើឲ្យ​ដំណាំ​ស្រូវ មាន​ការលូតលាស់​បាន​យ៉ាង​ល្អប្រសើរ និង​ត្រៀម​ក្នុង​ការប្រមូល​ផល​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ទាំង​ប្រជាកសិករ ទាំង​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​គុណូបការៈ ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​សម្ដេច​តែងតែ​យក​អស់​កម្លាំងកាយ​ចិត្ត និង​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​នាពេលនេះ ហើយ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ បាន​ជួយ​ដល់​ប្រជា​កសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​កន្លងមក អាច​ធ្វើការ​ស្ដារ​លទ្ធភាព​ឡើងវិញ​បាន​ទាន់​ពេលវេលា​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ