ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ទស្សនា​ឧទ្យាន​ជាតិ​កែប និង​ទេសភាព​ខេត្ត​កែប ពីលើ​ប៉ម​មើល​ទេសភាព​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ទស្សនា​ឧទ្យាន​ជាតិ​កែប និង​ទេសភាព​ខេត្ត​កែប ពីលើ​ប៉ម​មើល​ទេសភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញៈ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​ទស្សនា​ឧទ្យាន​ជាតិ​កែប និង​ទស្សនា​ទេសភាព​ខេត្ត​កែប​ពីលើ​ប៉ម​មើល​ទេសភាព​ដែល​ទើប​សម្ពាធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​ស្នើ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​ដែល​ទទួល​ថែរក្សា​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ឱ្យបាន​ល្អ និង​ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​នានា​ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យបាន​ល្អ​បំផុត​។

​ការអំពាវនាវ​នេះ នៅក្នុង​ឱកាស​សម្ពាធ​ដាក់ឱ្យ​ប្រើប្រាស់​ប៉ម​មើល​ទេសភាព​មួយកន្លែង​នៅក្នុង​ឧទ្យាន​ជាតិ​កែប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​។​

 

Filed in: ព័ត៌មានជាតិ