ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ដឹកនាំ​កម្លាំង​បង្ក្រាប​ករណី​ល្បែងស៊ីសង ( ភ្នាល់មាន់​ជល់ ) ឃាត់ខ្លួន​មនុស្ស​ចំនួន ១២ នាក់

វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ដឹកនាំ​កម្លាំង​បង្ក្រាប​ករណី​ល្បែងស៊ីសង ( ភ្នាល់មាន់​ជល់ ) ឃាត់ខ្លួន​មនុស្ស​ចំនួន ១២ នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលា​ម៉ោង ១១:៤៧ នាទី នៅ​ចំណុច ក្រុមទី ០៩ ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អធិការ ចុះ​ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់មាន់​ជល់ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន មនុស្ស​ចំនួន ១២ នាក់ មកកាន់​ស្នងការដ្ឋាន ។

1️⃣ ឈ្មោះ តាំង អន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ សុង មុំ ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ រិន ដា​រិត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
4️⃣ ឈ្មោះ ជាតិ ប៊ុន​ឃឿន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​កុយ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
5️⃣ ឈ្មោះ ស្វា​ង តុលា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
6️⃣ ឈ្មោះ សឿ​ម ជាតិ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
7️⃣ ឈ្មោះ ឈឿម លី​ណា​គីម ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
8️⃣ ឈ្មោះ ហែម ធី ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ គូ ឃុំ ចុង​ដូង ស្រុក​បារាយ ខេត្ត​កំពង់ធំ ។
9️⃣ ឈ្មោះ ភឿន ផន ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
? ឈ្មោះ ជួន កៅ ភេទ​ប្រុស អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
1️⃣1️⃣ ឈ្មោះ ឌឿ​ត រ៉ា ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កុយ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
1️⃣2️⃣ ឈ្មោះ ហែម សុខ​ហ៊ាង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

? វត្ថុតាង​ដកហូត​រួមមាន ៖
– មាន់​ជល់ ចំនួន ០២ ក្បាល​
– ម៉ូតូ ចំនួន ០៨ គ្រឿង
– រថយន្ត ចំនួន ០១ គ្រឿង​
– ស៊ុម សម្រាប់​ក្រុងមាន់ ចំនួន ០៤
– សង្វៀន សម្រាប់​ជល់​មាន់ ចំនួន ០១
– ចង្ក្រាន ហ្គាស ចំនួន ០១
– ឆ្នាំង​ដាំទឹក សម្រាប់​ស្អំ​មាន់​ជល់ ០១

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វេីការ​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ