ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

កសិដ្ឋាន​មួយ​នៅ​តំបន់​ភ្នំ​វល្លិ៍​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម និង​ទេសចរណ៍​របស់​ខេត្ត​កែប​

កសិដ្ឋាន​មួយ​នៅ​តំបន់​ភ្នំ​វល្លិ៍​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម និង​ទេសចរណ៍​របស់​ខេត្ត​កែប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ កសិដ្ឋាន SV Ranch Cambodia ស្ថិតនៅ​ភូមិ​ចំការ​បី ឃុំ​ពង់​ទឹក ស្រុក​ដំណាក់​ចង្អើរ កំពុង​រួមចំណែក​ក្នុង​ការលើកកម្ពស់​វិស័យ​កសិកម្ម លើក​ការចិញ្ចឹម និង​បង្កាត់ ពូជ​សត្វ​គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​។ កសិដ្ឋាន​នេះ ក៏​បើក​ឲ្យ​ភ្ញៀវទេសច​រចូល​កម្សាន្ត និង​ស្នាក់នៅ​ផងដែរ​។​បើ​តាម​ការបញ្ជាក់​របស់​កសិក​ដ្ឋា​ន និង​មន្ត្រី​ទេសចរណ៍ ថា​កន្លែង​នេះ​នឹង​ផ្តល់​បទពិសោធ​ថ្មី​មួយ​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​កែប​។​

​សហ​ស្ថាបនិក​កសិដ្ឋាន SV Ranch Cambodia បាន​ប្រាប់ឲ្យដឹង​ថា គោលបំណង់ និង​ចក្ខុវិស័យ ក្នុង​ការបង្កើត​កសិដ្ឋាន​លើ​ផ្ទៃ​ដី​ជាង​២០​ហិកតា​នៅ​តំបន់ភ្នំ​វល្លិ៍​នេះ ព្រោះ​យល់​ឃើញ​ថា តំបន់​នេះ​មាន​សក្តានុពល​ខ្លាំង ពិសេស​លើ​វិស័យ​ទេសចរណ៍ ហើយ​ក្រុម​ការងារ​លោក នឹង​ធ្វើឲ្យ​កសិដ្ឋាន​នេះ ក្លាយទៅជា​តំបន់​ក​សិ -​ទេសចរណ៍​ថ្មី​មួយ​បន្ថែម​ទៀត នៅលើ​ទឹកដី​ដ៏​ស្រស់បំព្រង នៃ​តំបន់​ភ្នំ​វ​ល្លិ៍ ខេត្ត​កែប​។ ជាងនេះទៅទៀត​កសិដ្ឋាន​ក៏​មាន​គំនិត​ជួយ​លើកកម្ពស់​ដល់​វិស័យ​កម្ម លើក​ការចិញ្ចឹម និង​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន និង​សេះ​ប្រណាំង ដើម្បី​ចែកចាយ​ឲ្យទៅ​ប្រជាពលរដ្ឋ​មាន​លទ្ធភា​ព​អាច​ចីញ្ចឹម​ពូជ​គោ និង​សេះ​ល្បីៗ​នៅលើ​ពិភពលោក​។

​បុគ្គលិក​ជំនាញ​មើលថែ​ទា​សុខភាព និង​បង្កាត់​ពូជ​គោ និង​សេះ បាន​ប្រាប់ឲ្យដឹង​ថា បច្ចុប្បន្ន​កសិដ្ឋាន​បាន​ចិញ្ចឹម​ពូជ​គោ ប្រា​ម៉ាន់ របស់​អាមេរិក​ចំនួន​១៣​ក្បាល និង​សត្វ​សេះ​មកពី​អាមេរិក និង​អារ៉ាប់ និង​សេះ​ខ្មែរ ១៣​ក្បាល​ដែរ សម្រាប់​ធ្វើការ​បង្កាត់​ពូជ​តាម​បច្ចេកវិទ្យា​ទំនើប ដើម្បី​ចែក​ជូន​ទៅ​ដល់​កសិករ និង​ពលរដ្ឋ​ទូទៅ ដែល​មាន​លទ្ធភាព ឬ​មិន​មាន​លទ្ធភាព​ក៏​អាច​ចិញ្ចឹម​បាន​។ គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​ទាំងនេះ មិន​ត្រឹមតែ​អាច​ទាក់ទាញ​ទេសចរណ៍ ឲ្យមក​កម្សាន្ត​ទេ ប៉ុន្តែ​បងប្អូន​ពលរដ្ឋ​ដែល​ចាប់អារម្មណ៍​យក​ពូជ​ទៅ​ចិញ្ចឹម និង​ទទួលបាន​ប្រាក់ចំណេញ​ជា​ង​ចិញ្ចឹមសត្វ​គោ និង​សេះ​ខ្មែរ​បួន​ទៅ​ប្រាំង​ដង​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក សោម ចិន្តា បាន​ប្រាប់ឲ្យដឹង​ថា តាម​ការពិនិត្យ​ជាក់ស្តែង ទីតាំង​កសិដ្ឋាន​មាន​ទេសភាព និង​បរិយាកាស​គួរ​ឲ្យ​ចង់​ទៅ​កម្សាន្ត ។ ហើយ​កសិដ្ឋាន​នេះ​នឹង​អាច​ក្លាយជា តំបន់​ក​សិ​-​ទេសចរណ៍​ថ្មី​មួយ​ដ៏​ទាក់ទាញ​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​វា​ស្ថិតនៅ​តំបន់​ភ្នំ​វ​ល្ល៍ ដែល​ជា​សមរភូមិ​ក្តៅ​នៅ​ទសវត្ស​ឆ្នាំ​១៩៩០ តែ​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​ខេត្ត មាន​ចំការ​ម្រេច ទុរេន ស្វាយ និង​មាន​រី​ស៊តជា​ច្រើន​កន្លែង​ផង​ដែរ​។ លោក​បាន​បញ្ជាក់ថា កសិដ្ឋាន SV Ranch Cambodia និង​ផ្តល់​បទពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​អ្នកទេសចរ​ដែល​មក​សំរាក កម្សាន្ត​នៅ​ខេត្ត​កែប ៕

Filed in: ព័ត៌មានជាតិ