ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ផែន​ការងារ​នគរបាល​ចរាច​រណ៍ ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការដើរ​ល្បាត​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​នឹង​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​

លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ផែន​ការងារ​នគរបាល​ចរាច​រណ៍ ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការដើរ​ល្បាត​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​នឹង​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ​៖ ​នៅ​យប់​ថ្ងៃ​សៅរ៍ ៣​កើត ខែ​មិគសិរ ឆ្នាំ ខា​ល ចត្វា​ស័ក ព​.​ស​២៥៦៦​ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ​២០២២​នេះ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​បទបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ដាក់បទបញ្ជា​ដល់​អធិការរង​គ្រប់ផ្នែក​ជំនាញ​និង​ប៉ុស្តិ៍រ​នគរបាល​ដ្ឋ​បាល​ទាំង​៥ ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ​នឹង​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ប៉ុស្តិ៍​នី​មួយៗ​គ្រប់គ្រង ។​

​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ទទួល​ផែន​ការងារ​នគរបាល​ចរាច​រណ៍ នៃ​អធិការដ្ឋាន នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការដើរ​ល្បាត​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ នឹង​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល ក្រុង​ប៉ោយប៉ែត ក៏​បាន​អំពាវនាវ ដល់​បងប្អូន ប្រជាពលរដ្ឋ មាន​ហេតុការណ៍​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន រស់នៅ​សូម​រាយការណ៍​មក​កាន់​លេខ​ប្រចាំ​បញ្ជា​មាន​លេខ​ទូរ​សព្ទ ០៩៧៧៧៨០១៦៤/០១២ ៣១៣១០៧ ដើម្បី​កម្លាំង​នគរបាល​ប្រចាំ​បញ្ជា​ចុះ​ធ្វើការ​ទប់ស្កាត់​នឹង​បង្ក្រាបាន​ទាន់​ពេល ផងដែរ ៕​

Filed in: ព័ត៌មានជាតិ