ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព និង​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​មួយ​នេះ

លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់  ដឹកនាំ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព និង​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​មួយ​នេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បានប្រកាស​ពី​យន្ត​ការដឹកនាំ​រដ្ឋបាល​ខេត្ត លោក​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ខេត្ត​ពោធិ៍សាត់​ប្រែ​មុខ ប្រែ​មាត់​ជា​បណ្តើរៗ ហើយក៏​មិន​ទុក​ឲ្យ​ជនល្មើស ឡើង​គីឡូ​នោះដែរ ជាពិសេស​សកម្មជន​ដីធ្លី នៅ​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ត្រូវតែ​បង្ក្រាប​ទប់ស្កាត់ និង​អនុវត្ត​ទៅ​តាម​វិធានការ​ច្បាប់​ឲ្យបាន​ម៉ឹងម៉ាត់ ដើម្បី​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​ទាំងនោះ ឲ្យនៅ​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​។​

​ការលើកឡើង​របស់​លោក ខូ​យ រី​ដា ធ្វើឡើង​ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង ស៊ីថា ស្នងការរង​នគរបាល​ខេត្ត បាន​លើកឡើង​អំពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ហា​គ្រឿងញៀន ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​សភាពការណ៍​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​។ ក្នុងនោះ​ក៏​មាន​ការលើកឡើង​ពី​លោក​អភិបាលស្រុក និង​លោក​អភិបាលរង​ខេត្ត ពាក់ព័ន្ធ​ការងារ​បង្កបង្កើនផល ការប្រមូល​ផល​ស្រូវ និង​បញ្ហា​សំណង់​រឹង ដែល​សាងសង់​យ៉ាង​អណាធិបតេយ្យ ជា​ហេតុ​ធ្វើឲ្យ​បាត់​សណ្តាប់ធ្នាប់ និង​សោ​ភណ្ឌ​ភាព​នៅក្នុង​ទីប្រជុំជន ក្រុង​-​ស្រុក​។​

​លោក ខូ​យ រី​ដា បាន​អះអាង​ថា ដើម្បី​ឲ្យស្រប​ទៅ​តាម​យន្ត​ការ​ដឹកនាំ និង​បម្រើ​ប្រជាពលរដ្ឋ​នោះ លោក​បន្ត​ការខិតខំ​ប្រឹងប្រែង ដោយ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ធ្វើការ​អភិវឌ្ឍន៍​ខេត្ត​ពោធិ៍សាត់ ឲ្យ​កាន់តែ​ប្រែ​មុខ ប្រែ​មាត់​ជា​បណ្តើរៗ ហើយ​ក្នុងនោះ​ក៏​មិន​ទុក​ឲ្យ​ជនល្មើ​សប្រែ​មុខមាត់ ឬ​ឡើង​គីឡូ​នោះដែរ​។ ជនល្មើស​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​ហើយ​ទៅ ជាពិសេស​សកម្មជន​ដីធ្លី នៅ​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ​។​

​លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋបាល​ខេត្ត​ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប វិធានការ​សរុប និង​មធ្យោបាយ​សរុប ទៅតាម​ផ្លូវច្បាប់ ក្នុងការ​បង្ការ​បង្ក្រាប​ទប់ស្កាត់ នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ សំដៅ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ធនធាន​ធម្មជាតិឲ្យបាន​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​។​

​លោក​អភិបាលខេត្ត បាន​លើកឡើង​ទៀត​ថា គោលដៅ​ចម្បង និង​មាន​សារៈសំខាន់​ចំពោះ​មុខ​នោះ ក្នុង​នាម​រដ្ឋបាល​ខេត្ត កែលំអរ​សោ​ភណ្ឌ​ភាព​នៅក្នុង​ទី​ប្រជុំជន​ក្រុង ដែល​ជា​បេះដូង​ខេត្ត ដូចជា​រៀបចំ​ដាក់​ឧបករណ៍ ហាត់ប្រាណ​នៅ​លើ​កោះ​សំពៅ​មាស សួនច្បារ ដាក់​ភ្លើង​បំភ្លឺ​នៅ​តាម​ដងផ្លូវ និង​ទីសាធារណៈ​បាន​ស្អាត​ល្អ​។ គ្រប់​មន្ទីរ អង្គភាព លំនៅដ្ឋាន និង​តាម​ដងផ្លូវ​មិនឲ្យ​មាន​សំរាម បើ​មាន​ត្រូវ​វិច​ខ្ចប់ និង​ដឹកជញ្ជូន​ឲ្យបាន​ទាន់​ពេលវេលា​។ ចំពោះ​សំណង់​អណាធិបតេយ្យ​នៅ​តាម​ដងស្ទឹង សូម​ឲ្យ​រដ្ឋបាល​ស្រុក ក្រុង ជា​អ្នកអនុវត្ត​។​

​លោក ខូ​យ រី​ដា ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន សម្រាប់​យក​ទៅ​អនុវត្ត​នោះ គឺ​មិនឲ្យ​មាន​បទល្មើស​ដូច​ជា​ចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេង​ទំនើង បន្ត​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គោរព​ច្បាប់​ចរាច​រណ៍ ចូលរួម​ថែរក្សា​ហេ​ដ្ឋា​រចនាស័ម្ពន្ធ និង​សមិទ្ធផល​នានា​នៅក្នុង​មូលដ្ឋាន ពង្រឹង​ការផ្តល់​អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត សម្របសម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ជំរុញ​ការចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូវី​ដ​១៩​ជាដើម​៕

Filed in: ព័ត៌មានជាតិ