ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ជួប​ប្រជុំ​ពិភាក្សា​ទ្វេរ​ភាគី​ជា​មួយ​ទាហាន (​ព្រាន​) ឈុតខ្មៅ​ថៃ ដើម្បី​រឹតចំណង​សាមគ្គីភាព និង​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ​

ជួប​ប្រជុំ​ពិភាក្សា​ទ្វេរ​ភាគី​ជា​មួយ​ទាហាន (​ព្រាន​) ឈុតខ្មៅ​ថៃ ដើម្បី​រឹតចំណង​សាមគ្គីភាព និង​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​សុក្រ ២ កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​និង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈ​សេនា​តូច នគរបាល​ការពារ ព្រំដែន​គោក​លេខ​៨១៥ កម្លាំង​ប៉ុស្តិ៍​ក្បាល​ទំនប់​ចំនួន ០៦​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រឿ​ម ប៊ុន​រិទ្ធ នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ក្បាល​ទំនប់ នៃ​វរៈ​សេនា​តូច​លេខ​៨១៥ ដឹកនាំ​កម្លាំង សហការ​ជាមួយ កម្លាំង​យោធា​ផ្នែក​សឹក​រង​ម៉ាឡៃ​ចំនួន ០៣​នាក់ ដឹក​ដោយ​លោក​វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការ​កងអនុសេនាធំ​ទី​១ បាន​ជួបពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ទាហាន (​ព្រាន​) ឈុតខ្មៅ​ថៃ អនុ​សេនា​ធំ​លេខ (១៣.០១) ដែល​ឈរជើង​ទល់មុខ​ភូមិសាស្ត្រ ប៉ុស្តិ៍​ក្បាល​ទំនប់​ចំនួន ១២​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ណាត់​ថាក់​ផាត់ ផាត់​ប្រា​គុដ​ភុន មេបញ្ជាការ​អនុ​សេនា​ធំ​លេខ (១៣.០១) នៅ​ចំណុច (IN1960) ០២២៧៨៩៨-១៥០១៥២០ មាត់​អូរ​ព្រំដែន​ទឹក​ដី​ថៃ ស្ថិតក្នុង​ភូមិ​ឃុត​ហ៊ីន ឃុំ​ខ្លង​ណាំ​សៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ទល់មុខ ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំ​ព័រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​រឹតចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ ៕​ល​៕

Filed in: ព័ត៌មានជាតិ