ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ត្រួតពិនិត្យ​ទីតាំង​ល្បែងស៊ីសង​ចំនួន​៦​ទីតាំង ក្នុង​ទឹកដី​ក្រុង​បាវិត​

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ត្រួតពិនិត្យ​ទីតាំង​ល្បែងស៊ីសង​ចំនួន​៦​ទីតាំង ក្នុង​ទឹកដី​ក្រុង​បាវិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោក សេង សិលា និង​លោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង បាន​បន្ត​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ល្បែងស៊ីសង និង​ទីតាំង​ដែល​ធ្លាប់បាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​ឆ្នោត​ឡូតូ​) បាន​ចំនួន ៦​ទីតាំង ក្នុង​នោះ​ស្ថិតនៅក្នុង​សង្កាត់​បាទី មាន ៤​ទីតាំង និង​សង្កាត់​ប្រាសាទ មាន ២​ទីតាំង កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ លោក​អភិបាលរង​ខេត្ត​ស្វាយរៀង បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង​បាវិត និង​កងកម្លាំង​ត្រូវ​ចូលរួម​បង្កើន​កិច្ច​សហការ​ក្នុង​ចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ ការបន្ត​ជំរុញ​និង​បំផុស​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​ជាទីបំផុត​។​

​ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​ឃើញថា គ្មាន​សកម្មភាព​លេងល្បែង​ស៊ីសង​ទេ ក្រុម​ការងារ​ក៏​បាន​ណែនាំ​បន្ថែម​ដល់​ម្ចាស់​ទីតាំង​ខាងលើ កុំឱ្យ​មាន​លួចលាក់​បើក​ឡើង​វិញ ព្រោះ​វា​ជា​ល្បែង​ខុសច្បាប់​៕

Filed in: ព័ត៌មានជាតិ