ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោកស្រី​បណ្ឌិត ម៉ែន សំអន​៖ មន្ត្រី​សុខាភិបាល ត្រូវគោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ពេទ្យ ដើម្បី​រក្សា​ឲ្យបាន​នូវ​សុខុមាលភាព សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ

​លោកស្រី​បណ្ឌិត ម៉ែន សំអន​៖ មន្ត្រី​សុខាភិបាល ត្រូវគោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ពេទ្យ ដើម្បី​រក្សា​ឲ្យបាន​នូវ​សុខុមាលភាព សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពី​ធី​ប្រគល់ និង​ទទួល​សម្ភារ បរិក្ខា​ពេទ្យ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ខេត្ត​ឃ្យូ​ង​សាង​ប៊ុក​ដូ នៃ​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ ខេត្ត​ព្រះវិហារ ជូន​ដល់​មន្ទីរពេទ្យ ១៦​មករា និង​សំណេះសំណាល ជាមួយ​បុគ្គលិក​សុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​ក្តី​នឹករលឹក និង​ការ​គីត​គូរ​អំពី​សុខទុក្ខ​មន្ត្រីរាជការ លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​សុខាភិបាល​ទាំងអស់ នៃ​ខេត្ត​ព្រះវិហារ ដែល​បាន​យកចិត្តទុកដាក់ ជួយ​ថែរក្សា ការពារ និង​ព្យាបាល​ជំងឺ ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ព្រះវិហារ​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​សុខាភិបាល ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការគ្រប់គ្រង​បាន​យ៉ាង​ល្អ ក្នុង​ការទប់ស្កាត់​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ស្រី ហ៊ាង ដា​រ័ត្ន សួស យ៉ារ៉ា ដែល​បាន​សម្របសម្រួល ក្នុង​ការរៀបចំ​កម្មវិធី ដោយ​បាន​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ ដែល​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ជា​ពិសេស​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ខេត្ត​ឃ្យូ​ង​សាង​ប៊ុក​ដូ នៃ​សាធារណៈរដ្ឋ​កូរ៉េ ជា​ម្ចាស់​ជំនួយ​ដែល​តែងតែ​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលកន្លងមក​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន ក៏​បាន​លើកទឹកចិត្ដ​ដល់​លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ​ទាំងអស់ សូម​បន្ត​សកម្មភាព​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ ស្រប​តាម​និយាម​សមត្ថភាព​បច្ចេកទេស ស្តង់ដារ​គុណភាព និង​ត្រូវ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ពេទ្យ​ខ្ពស់ ដើម្បី​ជួយ​ថែរក្សា​ការពារ និង​ព្យាបាល​ជំងឺ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ព្រះវិហារ​៕

Filed in: ព័ត៌មានជាតិ