ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន អនុប្រធាន និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​កែប​, មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ណែនាំ​មន្ត្រី​មិន​ត្រូវ​យក​តួនាទី​ទៅ​គាបសង្កត់​អ្នកទោស និង​យក​អ្នកទោស​ចេញ​ជា​ដាច់ខាត​បើ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ

​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន អនុប្រធាន និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​កែប​, មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ណែនាំ​មន្ត្រី​មិន​ត្រូវ​យក​តួនាទី​ទៅ​គាបសង្កត់​អ្នកទោស និង​យក​អ្នកទោស​ចេញ​ជា​ដាច់ខាត​បើ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កែប​)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ប្រធាន អនុប្រធាន និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​កែប ដែល​ទើប​តែងតាំង​ថ្មី ត្រូវមាន​សាមគ្គីភាព ត្រូវគោរព​តួនាទី​ខ្លួនឯង មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន ទៅ​គាបសង្កត់​អ្នកទោស​ឡើយ ហើយ​គ្មាន​ជនណាម្នាក់ យក​អ្នក​ជាប់​ពន្ធនាគារ​ចេញ​ជា​ដាច់ខាត បើ​គ្មាន​ការអនុញ្ញាត លិខិតស្នាម​ត្រឹមត្រូវ និង​មិន​ត្រូវ​យក​អ្នកណាម្នាក់ ចូល​ពន្ធនាគារ ដោយ​គ្មាន​លិខិតស្នាម​ចេញ​ដោយ​ស្ថាប័ន យុត្តាធិការ (​តុលាការ​)​ឡើយ​។​

​ការលើក​ឡើង​ដូច្នេះ ខណៈ​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប៉ាវ ហមផាន ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន អនុប្រធាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ នៃ​ពន្ធនាគារ​ខេត្ត​កែប ចំនួន​១០​រូប នា​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ព្រមទាំង​ប្រតិភូ អមដំណើរ លោក​តំណាង សាលាដំបូង​ខេត្ត​កែប លោក​ឧត្ដមសេនីយ៍ វរ​សេនីយ៍ កងកម្លាំង​ទាំង​បី អភិបាល ក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ជាង​២០០​នាក់​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​មន្ត្រី​ដែល​ប្រកាស​ចូល​កាន់តំណែង​ថ្មី ត្រូវ​គិត​ពី​និរន្តរភាព និង​ប្រសិទ្ធភាព ក្នុង​ការដឹកនាំ​ជា​ចំបង ត្រូវ​ជំរុញ​ការងារ​កំណែទម្រង់ ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​២ រួមមាន​៖
*​ទី​១៖ ការងារ​ធនធានមនុស្ស ការងារ​សុខ​ភាព​ក្នុង​ពន្ធនាគារ​-​ត្រូវ​យកចិត្តទុកដាក់​កសាង​ស្ថាប័ន​។​
*​ទី​២៖ អភិវឌ្ឍ​ធនធានមនុស្ស ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បាន​ប្រសើរ​បន្ថែមទៀត​។​

​លោក​បណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា កន្លងមក​ខេត្ត​កែប ពុំ​មាន​រចនាសម្ព័ន្ធ​អង្គភាព​រដ្ឋ​គ្រប់​ដូច​ទៅ​នឹង​បណ្តា​ខេត្ត​រាជធានី​ផ្សេងៗ​នោះទេ​។ ដោយ​មើលឃើញ​ពី​ការលំបាក​ក្នុង​ការគ្រប់គ្រង​ប្រតិបត្តិ​ការងារ​ជំនាញ ត្រូវ​ពឹងផ្អែក​លើ​កិច្ចសហការ​របស់​ខេត្ត​កំពត និង​ដើម្បី​បំពេញ​សម្បទា​ខេត្ត​កែប ឱ្យបាន​សក្តិសម​នឹង​គ្រប់​រចនាសម្ព័ន្ធ​រដ្ឋបាល ទើប​រាជរដ្ឋាភិបាល​បាន​បង្កើត​ឱ្យមាន​អង្គភាព​រតនាគារ​ខេត្ត​នៅ​ឆ្នាំ​២០១៤ បន្ទាប់​មក​សាលាដំបូង​ខេត្ត​កែប​នៅ​ឆ្នាំ​២០២១​។​

​គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ជន​ជាប់​ឃុំ​របស់​ខេត្ត​កែប ដែល​បាននិងកំពុង​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កំពត មាន​ចំនួន​៧៥​នាក់ ស្រី​៣​នាក់ និង​ជនជាតិ​បរទេស ១​នាក់ និង​អនីតិជន ២​នាក់​។​

​លោក​អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃ​សម្រេច​បង្កើត​ឱ្យមាន​អង្គភាព​ពន្ធនាគារ​ខេត្ត ដែល​បាន​ឆ្លើយតប​ចំ​គោលដៅ​នៃ​តម្រូវការ​របស់​ខេត្ត​ចង់​បាន​ជា​យូរ​មក​ហើយ​។ ទន្ទឹមនេះ​លោក​អភិបាលខេត្ត​កែប នឹង​សង្ឃឹមថា លោក ព្រាប ឌន ប្រធាន​ពន្ធនាគារ ដែល​ទើប​តែងតាំង​ថ្មី ព្រមទាំង​មន្ត្រី​នៃ​រចនាសម្ព័ន្ធ ពន្ធនាគារ​ខេត្ត ដែល​បាន​ទទួល​មុខតំណែង​ថ្មី​នៅថ្ងៃនេះ នឹង​ខិតខំ​ដឹកនាំ​បំពេញ​តួនាទី​ភារកិច្ច និង​ផ្តល់​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យបាន​ល្អ​ប្រសើរ​៕

 

Filed in: ព័ត៌មានជាតិ