ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកស្រី ម៉ែន សំអន នាំយក​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ​៤៧៣​គ្រួសារ នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង

លោកស្រី ម៉ែន សំអន នាំយក​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ​៤៧៣​គ្រួសារ នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៧៣​គ្រួសារ ដែល​ទទួលរង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​ដោយ​ក្តី​នឹករលឹក និង​ការគិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។​

​លោកស្រី​បាន​បន្តទៀតថា លោកស្រី​បាន​នាំ​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ នៃ​គណៈកម្មាការ​ជាតិ​គ្រប់​គ្រង់​គ្រោះមហន្តរាយ មក​ចែក​ជូន ដល់​ប្រជាពលរដ្ឋ​៤៧៣​គ្រួសារ នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហា ដែល​បាន​បង្ហាញ​ពី​ការ យកចិត្ត​ទុក្ខ​ដាក់​របស់​សម្តេច​តេជោ ដោយ​មិន​ទុក​ឲ្យ​អ្នកណាក​ម្នាក់​ដាច់​ពោះ​ស្លាប់ ដោយសារ​អត់​អាហារ​នោះទេ ។​

​លោកស្រី​បាន​ថ្លែង​កោតសរសើរ​ដល់​អាជ្ញាធរ និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រួមគ្នា​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ និង​ថ្លែង​កោតសរសើរ ក្រុមគ្រូពេទ្យ​នៅ​ខេត្ត​ព្រះវិហារ ដែល​បាន​ប្រឹងប្រែង​រួម​គ្នា​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ និង​អរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អនុវត្តន៍​វិធានការ​នានា រួម​ទាំង​ការ​ទៅ​ទទួល​យក​វ៉ាក់សាំង​កូវី​ដ​-១៩​។​

​លោកស្រី​ក៏​បាន​ថ្លែង​អំណរ​គុណ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​សង្ឃឹមថា ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។ ជាពិសេស បន្ត​ចួលរួម​ថែរក្សា​សុខសន្តិភាព ដើម្បី​ចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ឲ្យ​កាន់តែ មាន​ភាព​រីកចម្រើន​បន្ថែមទៀត ។​

​អំណោយ​សម្រាប់​ពលរដ្ឋ​ចំនួន ៤៧៣​គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួលបាន ៖ អង្គរ ចំនួន ២៥​គីឡូក្រាម មី ១​កេស ទឹក​សុទ្ធ ១​កេស ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ ត្រីខ ១​យួរ ពូជ​បន្លែ ៦​កញ្ចប់ (​ត្រប់​វែង ផ្ទី​ស ស្ពៃ​ខៀវ ល្ពៅ និង​សណ្តែក​គួរ​) និង​ថវិកា ២​ម៉ឺន​រៀល​៕

 

Filed in: ព័ត៌មានជាតិ