ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់​, លោក ខូ​យ រី​ដា ជំនួស​លោក ជាវ តា​យ

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់​, លោក ខូ​យ រី​ដា ជំនួស​លោក ជាវ តា​យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ បន្ទាប់ពី​ទទួលបាន​តួនាទី​ថ្មី ជា​អភិបាលខេត្ត​ពោធិ៍សាត់​នោះ​រួចមក​, លោក ខូ​យ រី​ដា ត្រូវបាន​គណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា សម្រេច​សម្រួល​ភារកិច្ច ពី​សមាជិក និង​ពី​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​បាត់ដំបង និង​តែងតាំង​ដំឡើង​ឋានៈ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់ ជំនួស​លោក ជាវ តា​យ ដែល​ត្រូវ​សម្រួល និង​ផ្ទេរ​ភារកិច្ច ពី​ប្រធាន​គណៈ​ចលនា​មហាជន និង​ពី​ប្រធាន​គណៈ​ចលនា​យុវជន នៃ​គណបក្ស​ខេត្ត និង​ពី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់ មក​ជា​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស គ​.២៧​។​

​ពិធី​ផ្ទេរ​តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត និង​សមាជិក សមាជិកា​គណៈបក្ស​ជាច្រើន​រូប​ទៀត​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ផ្តោត​សំខាន់​ទៅលើ​ការដឹកនាំ​ចំពោះមុខ ត្រូវ​ក្តាប់​ឲ្យ​ជាប់​នូវ​លក្ខន្តិកៈ​បក្ស កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេច​របស់​បក្ស ច្បាប់​របស់​រដ្ឋ ចាត់តាំង​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ជា​មូលដ្ឋាន សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ភាគតិច​គោរព​ភាគច្រើន​។ ដឹកនាំ​ល្អ​ត្រូវ​គិតគូរ​ខាង​អាកប្បកិរិយា ពាក្យសម្តី​សុភាពរាបសារ ចាស់ទុំ​នយោបាយ តែ​ត្រូវ​ម៉ឺងម៉ាត់​ខាង​គោលជំហរ​។ អ្នកដឹកនាំ​ត្រូវធ្វើ​ភាព​ជា​គម្រូ ដល់​អ្នក​ដែល​នៅក្រោម​ការដឹកនាំ​របស់​យើង ក្នុងនោះ​គម្រូ​អនុវត្តន៍​ដីកា​ច្បាប់ ក្នុង​ជីវភាព​រស់នៅ ក្នុង​ការងារ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​គោរព​អង្គការ​វិន័យ​របស់​បក្ស​។​

​សម្តេច​បាន​បន្ថែមថា ការដឹកនាំ​ល្អ ត្រូវគោរព និង​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ របប​ធ្វើ​ការងារ​របស់​គណបក្ស នោះ​គឺ​ប្រជុំ​សន្និបាត ចុះ​មូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និង​សុំ​យោបល់ ហើយ​ត្រូវ​ចងចាំ​ថា សូម​កុំ​មើលរំលង​របប​មួយណា​ឲ្យសោះ​។ សម្តេច​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​ជំរុញ​សមាជិក សមាជិកា​របស់​បក្ស ពិនិត្យ និង​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​អ្នក​ដែល​គ្រប់​អាយុ ដើម្បី​ឈាន​ទៅរក​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​ខាង​មុខ​៕RT

Filed in: ព័ត៌មានជាតិ