ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

លោក ឌិ​ត ទីណា រដ្ឋ​មន្ត្រី​កសិកម្ម ជួបពិភាក្សា​ការងារ ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​របស់​ខេត្តព្រះសីហនុ

លោក ឌិ​ត ទីណា រដ្ឋ​មន្ត្រី​កសិកម្ម ជួបពិភាក្សា​ការងារ ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​របស់​ខេត្តព្រះសីហនុ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ នា​សៀ​ល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូល​ជំនួប​ការងារ​ជាមួយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​របស់​ខេត្តព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​។​

​លោក គួច ចំរើន បាន​ជម្រាបជូន​ពី​សក្តានុពល និង​កត្តា​ភូមិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ ការងារ​ផលិត​ស្រូវ​អង្ករ​មិន​សំបូរបែប ដោយសារ​ជួបប្រទះ​នឹង​ទឹកប្រៃ និង​មាន​ការដាំដុះ​ដោយ​កែច្នៃ ខេត្ត​ព្រះសីហនុ​មាន​តំបន់​ការពារ​របស់​ក្រសួង​កសិកម្ម និង​មាន​ដែន​ជលផល ដែន​ជម្រក​ព្រៃឈើ ជា​សម្បត្តិ​របស់​ជាតិ ដែន​បានកំណត់​តាំងពី​ឆ្នាំ​២០០២​។​

​ទន្ទឹម​នោះ​ខេត្ត ក៏​ជួប​ការលំបាក​ក្នុង​ការគ្រប់គ្រង ប្រឈម​មាន​ភាពស្មុគស្មាញ ដោយ​អនុវត្ត​តាម​បទបញ្ជា​០១ របស់​រាជរដ្ឋាភិបាល នៅ​ស្រុក​កំពង់​សិលា និង​ស្រុក​ព្រៃនប់ មកដល់​បច្ចុប្បន្ន​នៅ​មាន​សេស សល់​បទបញ្ជា​០១ ចំនួន ៥​ទីតាំង ដែល​បាន​ធ្វើការ​វាសវែង​រួចហើយ ប៉ុន្តែ​មិន​ទាន់​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​ទាក់ទង​នឹង​ដែន​ជលផល​មាន​ការទន្ទ្រាន​កាន់កាប់​ព្រៃកោងកាង​ដោយ​ខុសច្បាប់ រដ្ឋបាល​ខេត្ត​បាន​ខិតខំ​ធ្វើ​ការដកហូត​ដី​ទាំង នោះ​យកមក​ធ្វើ​ការដាំដុះ​កូន​កោង​កាង​ឡើងវិញ ចំពោះ​ប្រជា​នេសាទ​ទៅធ្វើ​នេសាទ តាម​បណ្តា​កោះ លម្ហ​សមុទ្រ​ជួប​ហិនិភ័យ​ដោយ​ព្យុះ ភ្លឿង​នៅ​រដូវវស្សា នៅ​ឆ្នាំ​២០២២ នេះ ទិន្នផល​នេសាទ​មាន​លក្ខណ​ល្អប្រសើរ ស្របពេល​ដែល​រាជរដ្ឋាភិបាល បាន​បើក​ឲ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លៀន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ច្រើន​។​

​លោក​បន្ដថា ទន្ទឹម​នោះ​យើង​មិនទាន់បាន​គ្រប់គ្រង​ទូក​នេសាទ​ឲ្យបាន​សមស្រប បញ្ហា​ប្រ ឈ​ម យើង​មិន​ទាន់​មាន​ប្រព័ន្ធ​តាមដាន​គ្រប់គ្រង​ទំនើបកម្ម​ចំពោះ​ទូក​នេសាទ នៅពេល​ជួប​ហានិភ័យ គឺ​រដ្ឋបាល​ខេត្ត​បាន​ជូនដំណឹង តាមរយៈ​ក្រុម​គ្រួសារ​នៅ​លើ​គោ​កឲ្យធ្វើការ​ទំនាក់ទំន​ង ទៅ​ប្រជា​នេសាទ​នៅ​លម្ហ​សមុទ្រ មន្ត្រី​ព្រៃឈើ​មាន​ការលំបាក គ្រប់គ្រង​ព្រៃ​អភិរក្ស ផ្តល់​ឪ​កាសឪ្យ​មាន​ការទន្ទ្រាន​កាន់កាប់​ដោ​យ​ខុសច្បាប់ ម្យ៉ាងទៀត​ផែនទី​គម្រប​ព្រៃឈើ​ការគ្រប់គ្រង​នៅ​មាន​សេសសល់​ចន្លោះប្រហោង​។​

​ក្នុងឱកាស​នោះ អភិបាលខេត្ត បាន​ធ្វើ​ការកោតសរសើ​រ​មន្ត្រី​កសិកម្ម បាន​រួមសហការ​ជាមួយ​រដ្ឋបាល​ខេត្ត ប្រឹងប្រែង​ក្នុង​ការបណ្តុះ​កូន​ស្ងាវ និង​កូន​កោង​កាង​ដើម្បី​យកមក​ធ្វើ​ការដាំដុះ និង​ចែក​ជូន​ប្រជាពលរដ្ឋ និង​បន្ត​ពង្រីក​បណ្តុះ​កូន​កោង​កាង​សម្រាប់​ធ្វើ​ការដាំដុះ​ឡើងវិញ​បន្ថែមទៀត​។​

​លោក ឌិ​ត ទីណា បាន​ជម្រាបជូន​ថា ដំណើរ​ចុះ​ខេត្ត​នា​ពេល​នេះ សំខាន់​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​សហការគ្នា​ក្នុង​ការដាក់​គោលដៅ និង​ស្វែងយល់​ពី​វិស័យ​នានា​របស់​ក្រសួង​នៅតាម​ខេត្ត ដើម្បី​សម្រួល​គោលដៅ​ដែល​មាន​បញ្ហា​ប្រឈម​ជាក់ស្តែង ពិសេស​ការខ្វះ​មធ្យោបាយ​ក៏​ជា​បញ្ហា​ប្រឈម​ជា​គន្លឹះ​ក្នុងការ​ឈ្វេងយល់​ពីគ្នា​គ្រប់គ្រង​នៅ​ថ្នាក់មូលដ្ឋាន​. ការងារ​នេសាទ ការងា​ព្រៃឈើ គឺជា​ការងារ​ដែល​ត្រូវ​យើង​រួម​គ្នា​ថែរក្សា និង​អភិរក្ស​។​

​លោក​បាន​បន្តថា ពាក់ព័ន្ធ​ការចុះបញ្ជី​កប៉ាល់​តាម​ខេត្ត​នី​មួយៗ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា យើង​បាន​ត្រៀម​ដើម្បី​ធ្វើ​ការចុះបញ្ជី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ទភាព គោលនយោបាយ និង​ទស្សនវិស័យ​ពាក់ព័ន្ធ នឹង​វិស័យ​កសិកម្ម​វា​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ព្រោះ​ប្រជាកសិករ​ជា​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​ខ្លួន យើង​ធ្វើ​យ៉ាងណាឲ្យ​កសិកម្ម​របស់​យើង​ទទួលបាន​ប្រាក់​ចំណេ​ញ​តាម​កម្រិត​ខុសៗ​គ្នា ចំពោះ​ខេត្ត​ព្រះសីហនុ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​ចក្ខុវិស័យ​ជា​តំបន់​សេស​កិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជា​តារា​រះ​នា​ទិស​នារតី មាន​សក្តានុពល យើង​ត្រូវ​ស្គាល់​អ្នក​ផលិត និង​ការផ្គត់ផ្គង់​សេវា​កសិកម្ម​នៅ​លើ​ទីផ្សារ និង​ដាក​ចេញ​នូវ​ផែនការ​ជាក់លាក់​បង្កើន​ប្រសិទ្ធិ​ផល​របស់​យើង​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅ​កាន់​ប្រទេស​នានា​ផង​ដែរ​៕RT

Filed in: ព័ត៌មានជាតិ