ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​០៧​នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្រុង​ប៉ោយ​ប៉ែត​

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​០៧​នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្រុង​ប៉ោយ​ប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖​ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២​ចុះ​ធ្វើ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី ចំនួន​០៧​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ការសង្ស័យ​ចែកចាយ​ថ្នាំញៀន នៅក្នុង​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក៏​បាន​ស្នើ​ទៅ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែនកា​រងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ចុះ​ទៅដល់​គោលដៅ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី​ចំនួន​០៧​នាក់ ក្នុងនោះ​ស្រី​២​នាក់ មក​សួរនាំ រួម​ទាំង​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​មួយ​កូន​ថង់ ទម្ងន់​០.៣៧​ក្រាម​(​សាច់​ថ្នាំ​សុទ្ធ​)​និង​ទូរស័ព្ទដៃ​០១​គ្រឿង​។​

​លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​អស់ មាន​ពីរ​នាក់ ជា​មុខសញ្ញា​ជួញដូរ មានឈ្មោះ ១-​សៀន កញ្ញា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​,២-​ឈ្មោះ ឆាំ រំដួល ភេទ​ស្រី អាយុ​២៧ ឆ្នាំ និង​អ្នកប្រើប្រាស់​៥​នាក់ ។​

​បច្ចុប្បន្ន ជនសង្ស័យ ប្រុស ស្រី ចំនួន​០៧​នាក់ រួម​ទាំង​វត្ថុតាង កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ