ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​អភិបាលក្រុង​បាវិត​សូម​អំពាវនាវ​ទៅដល់ ម្ចាស់​ក្រុមហ៊ុន​នានា​ ឬ​ភោជនី​យដ្ឋា​ន អាជីវ​ករ បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្រុង បាវិត​ត្រូវ​ចូលរួម​សហការ​ជា មួយក្រុមហ៊ុន​ប្រមូល​សម្រាម​ផ្ទះបាយ ក្រុមហ៊ុន​ហាយ​ប្រ៊ី​ដ ដើម្បី​ប្រមូល​សម្រាមតាមភោជនីយដ្ឋាន ក្លឹប​កំសាន្ត​កាស៊ីណូ លំ​ដ្ឋា​ន​របស់​បងប្អូន សំដៅ​ធ្វើ​ឲ្យ​ទីក្រុង​បាវិត​គ្មាន​សម្រាម គ្មាន​ថង់​ផ្លា​ស្ទិច ដើម្បី​បរិស្ថាន​យើងទាំងអស់គ្នា និង​ប្រទេសជាតិ​យើងទាំងអស់គ្នា​!

លោក​អភិបាលក្រុង​បាវិត​សូម​អំពាវនាវ​ទៅដល់ ម្ចាស់​ក្រុមហ៊ុន​នានា​ ឬ​ភោជនី​យដ្ឋា​ន អាជីវ​ករ បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្រុង បាវិត​ត្រូវ​ចូលរួម​សហការ​ជា មួយក្រុមហ៊ុន​ប្រមូល​សម្រាម​ផ្ទះបាយ ក្រុមហ៊ុន​ហាយ​ប្រ៊ី​ដ ដើម្បី​ប្រមូល​សម្រាមតាមភោជនីយដ្ឋាន ក្លឹប​កំសាន្ត​កាស៊ីណូ លំ​ដ្ឋា​ន​របស់​បងប្អូន សំដៅ​ធ្វើ​ឲ្យ​ទីក្រុង​បាវិត​គ្មាន​សម្រាម គ្មាន​ថង់​ផ្លា​ស្ទិច ដើម្បី​បរិស្ថាន​យើងទាំងអស់គ្នា និង​ប្រទេសជាតិ​យើងទាំងអស់គ្នា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោក​អភិបាលក្រុង​សំណូមពរ​កុំ​យក​សម្រាម​ទៅ​ប្លុង​ចោល​នៅតាម​ដងផ្លូវ​នា​នានា​ណ​ឲ្យ​ខូច បរិស្ថាន ក្រុង​របស់​យើងទាំងអស់គ្នា នាំ​បេះ​ពល​ដល់​សុខភាព​របស់​បងប្អូន​ប្រជា​ពលរដ្ ។ ដូច្នេះ​ហើយ​សូមឲ​ម្ចាស់​ក្រុម​នានា ម្ចាស់​ភោជនីយដ្ឋាន ក្លិប​កំសាន្ត កាស៊ីណូ បងប្អូន​អាជីវករ បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង់​ថវិការ​ទៅដល់​ក្រុមហ៊ុន​ប្រមូល​សម្រាម​ផ្ទះបាយ ក្រុមហ៊ុន​ហាយ​ប្រ៊ី​ដ ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដែល​ធ្វើ​ការប្រមូល​សម្រាម​តាម​ដងផ្លូវ​នានា តាម​ផ្ទះ​របស់​បងប្អូន​ជាប្រចាំ ។​

​លោក​អភិបាលក្រុង​បន្តទៀត​ថា​កន្លងមក​នៅ​ពេល​បើក​វេ​កាផ្សព្វផ្សាយ​ពិគ្រោះ​យោបល់ មានការ​សំណូម​មក​ដល់​អាជ្ញាធរ​ក្រុង​ចូលរួម​ទប់ស្កាត់​ការបោះ​សម្រាម​ចោល​តាម​ដងផ្លូវ​នានា​ក្រុង​បាវិត ហើយ​ក្រុមហ៊ុន​ហាយ​ប្រ៊ីត​ក៏​បាន​ចុះ​ប្រមូល​សម្រាម​ដែល​បងប្អូន​ដឹក​យក​ទៅ​ប្លុង​ចោល​ជា​ញឹកញាប់​។​លោក​អភិបាលក្រុង​សូម​អំពាវ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​សហការ​ជាមួយ​អាជ្ញាធរ មន្ត្រី​គ្រប់​កណ្ដាប់​ថ្នាក់ នៅពេល​ឃើញ​បុគ្គល​ណា​ដឹក​សម្រាម​យក​ទៅ​បោះចោល​នៅ​ទីកន្លែង​ណា​ត្រូវ​ថត​រួច​រាយការណ៍​មក​មន្ត្រី​សាលាក្រុង​ភ្លា​មក​ក្រុម​ការ​និង​ចុះ​ធ្វើការ​អប់រំ​និង​ពិន័យ​ចំពោះ​បុគ្គល​និង​ក្រុមហ៊ុន​ដែល​ប្លុង​សម្រាម​ចោល​ពាស​វាល​ពាស​កាល ដែល​នាំ​បេះ​ពល​បរិស្ថាន ។​

​ជាក់ស្តែង​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ជូ​ខេ​មរិ​ទ្ធ អភិបាលរង​ក្រុង​បាវិត និង​មន្ត្រី​ជំនាញ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត ចាប់​រ៉ឺម៉ក​ដឹក​សំរាម​ចេញ​ពី​ក្រុមហ៊ុន​កាស៊ីណូ (​វីន វីន​) យក​ទៅ​ផ្លុង​ចោល​ពាស​វាល​ពាស​កាល​តា​ម​ទីសាធារណៈ ស្ថិតនៅ​ផ្លូវ​បេតុង​ខាងកើត វត្ត​តាឡុ​ក ក្នុង​ភូមិ​តា​បឹប សង្កាត់​បាវិត ក្រុង​បាវិត​។​

​រដ្ឋបាល​ក្រុង​បាវិត និង​ចាត់វិធានការ​ដោយ​ធ្វើ​ការផាកពិន័យ ចំពោះ​ក្រុមហ៊ុន ម្ចាស់​ភោជនីយដ្ឋាន កាស៊ីណូ ជូន​អ្នក​យក​សំរាម​ផ្លុង​ចោល​ទៅ​តាម​ច្បាប់​។​លោក​ជូ​ខេ​មរិ​ទ្ធ បាន​បន្ត​ទៀង​ថា កន្លងមក មន្ត្រី​ជំនាញ​បាន​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​វីន​វីនៗ​ម្ដង​រួចមកហើយ ប៉ុន្តែ​កាស៊ីណូ​វីន​វីន​នៅតែ​បន្ត​ជួល​អ្នក​ដឹក​សម្រាម​ទៅ​ផ្លុង​ចោលដ​ដែល​មិន​គោរព​ទៅតាម​កិច្ចសន្យា​នោះ​ទេ​ទើប​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ ។​

​លោក​អភិបាលរង​ក្រុង​បាវិត​បាន​បន្តទៀតថា ចំពោះ​អ្នក​ដែល​ស៊ីឈ្នួល​ដឹក​សម្រាម​ឲ្យ​កាស៊ីណូ​វីន​វីន​ទាំង​ពីរ​នាក់​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការអប់រំ​និង​ណែនាំ​បញ្ឈប់​ការដឹក​សំរាម​ទៅ​ចោល​នៅតាម​ដងផ្លូវ​សាធារណៈ​នៅ​ក្រុង​បាវិត​បន្តទៀត​ដោយ​ពុំ​មាន​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នក​ទាំង​ពីរ​នោះ​ឡើយ ។​

​បើ​តាម​ប្រភពព័ត៌​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹង​ថា​កន្លង​មក​អ្នកស៊ីឈ្នួ​ល​ដឹក​សំរាម​ទាំង​ពីរ​នាក់​នេះ​តែងតែ​ទៅ​ស៊ីឈ្នួល​ដឹក​សម្រាម​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​ឬ​កាស៊ីណូ​ជា​ញឹកញាប់​យក​ទៅ​បោះចោល​នៅតាម​ផ្លូវ​សាធារណៈ​នានា​ក្នុង​ក្រុង​បាវិត​នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ក្រុង​បាវិត​។​


Filed in: ព័ត៌មានជាតិ