ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ភូមិ ជ្រៃ​សែន សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី

ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ភូមិ ជ្រៃ​សែន សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ទី 17 ខែវិច្ឆិកា​ឆ្នាំ 2022 វេលា​ម៉ោង 8:30 នាទី ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ភូមិ ជ្រៃ​សែន សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី លោក​ចៅសង្កាត់ មនោ​រម្យ លោក ឆុំ សូ​រី និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ។​

​កម្មវិធី​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍ និង​ណែនាំ​ជូន​ប្រជាពលរដ្ឋ ដែលមាន​ខ្លឹមសារ​និង​ជា​សារ​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​បំពេញ​ជា​ពលរដ្ឋ​ល្អ ដោយ​កុំ​រំលោភ​លើ​ដី​ចំណី​អូ និង​ផ្លូវថ្នល់​ចំណីផ្លូវ ជា​របស់​រដ្ឋ និង​ជា​សាធារណៈ​បន្ត​ទៀត ដើម្បី​ឲ្យ​ខេត្ត​មាន​ការរីកចម្រើន និង​សណ្ដាប់ធ្នាប់​ល្អ​និង​បន្ត​អភិវឌ្ឍន៍​ខេត្ត និង​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ដី​ហើយ​មាន​ប្លង់រឹង​កាន់កាប់​សូម​ជួយ​បង្កើន​ហូប​ផលដំណាំ​ឬ​អភិវឌ្ឍន៍​លើ​ដី​ដែល​ខ្លួន​មាន​ឲ្យបាន​ជា​ប្រយោជន៍​ដើម្បី​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល ៕

Filed in: ព័ត៌មានជាតិ