ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្នុង​ក្រុង​បាវិត​!

វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្នុង​ក្រុង​បាវិត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៩​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថៃ្ង​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បានរៀបចំ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង និង​ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដែល​ប្រព្រឹត​ទៅ​នៅ​បរិវេណ​សាលាក្រុង​បាវិត​។​

​វេទិការ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលក្រុង កងកម្លាំងប្រដាប់អាវុធ​ទាំងបី ចៅសង្កាត់ លោក លោកស្រី ជា​ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ចូលរួម​ក្នុង​វេទិការ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​គោលបំណង​សំខាន់​នៃ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ការអភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង​បញ្ហា​ប្រឈម​នានា ដែល​កើតមាន​នា​រយៈកាល​កន្លងមក ពិសេស​វេទិកា​នេះ ក៏​នឹង​ផ្តល់​នូវ​ឱកាស​ផងដែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការបញ្ចេញមតិរ​បស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​តម្រូវការ និង​សូមពរ​ដែល​បានលើកឡើង​៕

Filed in: ព័ត៌មានជាតិ