ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

​យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ០៩​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!

​យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ០៩​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា បណ្តា​អាវុធហត្ថ​រាជធានី​ខេត្ត​ទាំង​២៥ បាន​រៀបចំ​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ ជូន​គ្រឿង​ឥស្សរិយយស ជូន​ដល់​យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ ១៣៦​នាក់ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​ប្រព័ន្ធ Video Conference​។​

​ក្នុង​ឱកាស​នេះ​ផងដែរ យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២២​នេះ មាន​ចំនួន​០៩​នាក់ បាន​ចូលរួម​តាម Video Conference ចេញពី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ស្តាប់​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ តាម​បណ្តា​ខេត្ត​ទាំង​២៤​។

​ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើការ​សំណេះសំណាល​តាម Video Conference ចប់ មេបញ្ជាការ តាម​បណ្តា​រាជធានី​ខេត្ត បាន​ធ្វើ​ពិធី បំពាក់​ឋានន្តរសក្តិ ឥស្សរិយយស ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ ក្រោម​ឱវាទ​រៀងៗ​ខ្លួន ព្រមទាំង​ផ្តល់​ជូន​នូវ សម្ភារៈ ថវិកា មួយចំនួន​ផង​ដែរ​។ សម្រាប់​យោធិន សោធន​និវត្តន៍ និង​ពិការ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ម្នាក់ៗ ទទួលបាន​អំណោយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នូវ​ថវិកា​៥០​ម៉ឺន​រៀល ទឹក​សុទ្ធ​០២​កេស ភេសជ្ជៈ​០២​កេស​៕

Filed in: ព័ត៌មានជាតិ