ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រធាន​ទីស្នាក់ការ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រំ សហការ​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ ចុះ​ពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ដើម្បី​ឲ្យមាន​របៀបរៀប​រយ

ប្រធាន​ទីស្នាក់ការ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រំ សហការ​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ ចុះ​ពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ដើម្បី​ឲ្យមាន​របៀបរៀប​រយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ប៉ិច បិ​ន ប្រធាន​ទីស្នាក់ការ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រំ សហការ​ជា​លោក ផាត សុផាន់​ណា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ព្រំ បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ដើម្បី​ឲ្យមាន​របៀបរៀប​រយ នៅ​ចំណុច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ស្ថិតនៅ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​បើ​តាម​លោក ប៉ិច បិ​ន ប្រធាន​ទីស្នាក់ការ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រំ បានឲ្យដឹងថា​៖ គោលបំណង​នៃ​ការចុះ​សំអាត ធ្វើ​អនាម័យ​លើ​ដងផ្លូវ​នាពេលនេះ គឺ​ដោយសារ​នៅ​ច្រក​ទ្វារ​ដែន អន្តរជាតិ​ព្រំ​នេះ ជា​តំបន់​សេដ្ឋកិច្ច​សំខាន់ របស់​ខេត្ត​ប៉ៃលិន និង​មាន​ភ្ញៀវ​ទេសចរណ៍​ចេញ​-​ចូល​ច្រើន​។​

​ការរៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ផ្លូវ​នេះ គឺ​ដើម្បី​អោយ​ដងផ្លូវ របស់​យើង​មាន​ភាព​ស្អាត​ល្អ ក៏​ដូច​ជា​ការ​ដាស់តឿន ដល់​ប្រជាពលរដ្ឋ​អោយ​មាន​ការ​ភ្ញាក់រលឹក ចេះ​ស្រឡាញ់ និង​រួម​គ្នា​សំអាត​បរិស្ថាន អោយបាន​ល្អ ជា​ប្រយោជន៍​ដើម្បី​សុខភាព របស់​ប្រជាពលរដ្ឋ​យើង ក៏​ដូច​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កំសាន្ត​នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​នាំមក​នូវ​ចំណូល ដល់​ក្រុមគ្រួសារ និង​សង្គមជាតិ​របស់​យើង​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន តែង​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ លើ​ការអភិវឌ្ឍ​កសាង​ហេ​ដ្ឋា​ច​រនា​សម្ព័ន្ធ​រូបវន្ត​នានា​ជាច្រើន​នៅក្នុង​ខេត្ត ហើយ​ក្នុងនោះ​វិស័យ​បរិស្ថាន ក៏​មាន​ការលើក​ស្ទួយ​យ៉ាងខ្លាំង​ផង​ដែរ ដោយ​មាន​ការ​ដាំ​ដើមឈើ ការដាំ​ផ្កា​លម្អ ការកែលំអរ​សួនច្បារ សាធារណៈ​ជា​ដើម ធ្វើយ៉ាងណា​អោយ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ភាព​ស្រស់បំព្រង ស័ក្កស​ម​ជា​កន្លែង​កំសាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងឡាយ​៕

Filed in: ព័ត៌មានជាតិ