ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ហែម ស៊ីណា អភិបាល​ស្រុក​រំដួល បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ភាព​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​មណ្ឌល​សុខភាព​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល​

លោក​ហែម ស៊ីណា អភិបាល​ស្រុក​រំដួល បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ភាព​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​មណ្ឌល​សុខភាព​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ស្វាយរៀង​): នៅ​ព្រឹក​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ ឃុំ​ម៉ឺជ័​យបាន​រៀបចំ​ធ្វើ​ពិធី​សូត្រមន្ដ ដើម្បី​សេចក្ដីសុខ និង​ធ្វើ​ពិធី​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​នៅ​មណ្ឌល​សុខភាព​ឃុំ​ម៉ឺន​ជ័យ​ក្រោម​អធិបតីភាព​លោក ហែម ស៊ីណា អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​រំដួល និង​លោក អនុប្រធាន​ស្រុក​ប្រតិបត្តិ លោក​មេឃុំ​ម៉ឺន​ជ័យ មេឃុំ​ធ្មា និង​លោក​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ បុគ្គលិក​ពេទ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ ដែល​ចូលរួម​សរុប ៧៣ នាក់ ស្រី ២២ នាក់ ។​

​ឆ្លៀត​ក្នុង​ឱកាស​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នៅ​មណ្ឌល​សុខភាព​ឃុំ​ម៉ឺន​ជ័យ​នេះ លោក​ហែម ស៊ីណា អភិបាល​ស្រុក​រំដួល បាន​ថ្លែងថា ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​ស្ត្រី​ទើប​តែ​សម្រាប់​កូន​រួច ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​កូនតូចៗ​ទាំងនោះ ត្រូវ​មក​ពិនិត្យ និង​ទទួល​វ៉ាក់សាំង និង​ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​ផ្សេងៗ​ទៀត​នោះ គឺ​ងាយស្រួល​មក​ទទួល​និង​ពី​គ្រោះ​យោបល់​ពី​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​លែង​ពិបាក​ទៀតហើយ ព្រោះ​យើង​មាន​មណ្ឌល​សុខភាព​នៅ​ក្នុង​ភូមិ​ឃុំ​មុឺន​ជ័យ​យើងរ​បស់​ស្រាប់ ។​

​លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល ក៏បាន​សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ហើយ​ត្រូវ​មើលថែ​កូន ចៅ​តូចៗ កុំ​ឱ្យ​លេង​ទឹក​ព្រោះ​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដោយសារ​លង់ទឹ​ក ត្រូវ​សម្អាត​បរិស្ថាន​ជួប​ពេញ​ផ្ទះ និង​កន្លែង​ដែល​ជា​ជម្រក​មូស​ខ្លា គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​ត្រូវ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ហើយ​រួមគ្នា​ថែរក្សា សមត្ថ​ផល​ដែល​កើតចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ឲ្យបាន​ស្ថិតស្ថេរ​យូរអង្វែង​។

​ជា​ចុងបញ្ចប់ ក្រុមការងារ​ដែល​ចូលរួម​និង​ប្រជាពលរដ្ឋ​សរុប​ទាំងអស់ ៧៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​មួ​យ​និង​សាប៊ូ​ដុះ​ខ្លួន​មួយ​ដុំ​ពី​លោក ហែម ស៊ីណា អភិបាលស្រុក​កំដួលផ​ង​ដែរ ៕

Filed in: ព័ត៌មានជាតិ