ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គោរព​ជូន​ពរ សម្តេច​តេជោ ហ៊ុន សែន មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គោរព​ជូន​ពរ សម្តេច​តេជោ ហ៊ុន សែន មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ដំណឹង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល G20 លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច សូម​សម្តែង​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង ។​

​បើទោះបី​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ ដោយ​គ្រូពេទ្យ​ឥណ្ឌូនេស៉ី​ក្តី ក៏​សុខភាព​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​សភាព​ធម្មតា មិនមាន​អ្វី​ប្លែក​នោះ​ទេ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​ការពារ​ប្រោះព្រំ​នូវ​សព្ទ សាធុការ​ពរជ័យ​គ្រប់ប្រការ​ជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​បន្ត​ទទួល​បាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ឆាប់​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩ ដើម្បី​ដឹកនាំ​ប្រទេសជាតិ ក្នុង​ដំណើរការ​ការពារ​សន្តិ​ភាព និង​អភិវឌ្ឍន៍​ឱ្យ​បាន​រុងរឿង ទទួលបាន​នូវ​កិត្យានុភាព​ដ៏​វិសេសវិសាល​ទាំង​នៅក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។​

​សូម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​សម​ប្រកបដោយ​ព្រះពុទ្ធ​ពរ​ដ៏​ប្រពៃ​ថ្លៃថ្លា បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ