ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ដោយ​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៦

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ដោយ​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៦
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​សាលប្រជុំ​សាលាខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ចេង ឡៃ អភិបាលខេត្ត​ស្តីទី តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។​

​កិច្ចប្រជុំ​នេះ ក៏​បាន​ការចូលរួម​ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អភិបាល​ក្រុង​ស្រុក នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព និង​មន្ត្រី​ចំណុះ​ឱ្យ​សាលាខេត្ត​ជាច្រើន​នាក់​ទៀត​។​

​កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៦ រួមមាន​៖
១៖ ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤ ឆ្នាំ​ទី​៤ អាណត្តទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​
២៖ ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​របាយការណ៍ ប្រចាំ​ខែ​តុលា ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​
៣៖ ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣
៤៖ របាយការណ៍​គណៈកម្មាធិការ​នានា របស់​ក្រុមប្រឹក្សា​ខេត្ត​
៥៖ បញ្ហា​ផ្សេងៗ​
៦៖ ពិនិត្យ និង​អនុម័ត ស្តីពី​ការតែងតាំង​មន្ត្រីរាជការ​សាលាខេត្ត​ពោធិ៍សាត់​។​

​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែង​កោតសរសើរ​ដល់​គណៈ​អភិបាលខេត្ត រួម​ទាំង​ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់​នៅក្នុង​ខេត្ត ដែល​តែងតែបាន​ខិតខំ​បំពេញការងារ​យ៉ាង​សកម្ម និង​បាន​សហការ​គ្នា​យ៉ាង​ល្អ សម្រេចបាន​នូវ​លទ្ធផល​ផ្លែផ្កា​ជា​ច្រើន ធ្វើឱ្យ​ខេត្ត​ពោធិ៍សាត់ មាន​ការអភិវឌ្ឍន៍​ទៅ​មុខ​ជា​ជំ​ហ៊ានៗ​។ លោក​ប្រធាន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​សំណូមពរ និង​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត បន្ត​យកចិត្តទុកដាក់​សហកា​រ​គ្នា​ឱ្យបាន​ល្អ ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​កិច្ចអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​កាន់តែ​ប្រសើរ​ថែម​ទៀត ស្រប​ទៅ​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ថ្ងៃនេះ ក៏​បាន​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​គោរព​ម៉ោង​ការងារ ការស្ដារ​ប្រឡាយ​ក្បាល​ហុង ការបង្ហូរ​ទឹក​កខ្វក់​លើ​ទីសាធារណៈ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សោភ័ណភាព​ក្រុង និង​បញ្ហា​ប្រឈម​មួយចំនួន​ទៀត ដើម្បី​រក​ដំណោះស្រាយ​ពេល​ប្រជុំ​លើក​ក្រោយ​។ ជាមួយគ្នានេះ​ក៏​បាន​កំណត់​កាលបរិច្ឆេទ សម្រាប់​ការចុះ​ធ្វើ​វេទិកា​សាធារណៈ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា នៅតាម​ក្រុង​ស្រុក​ទាំង​៧ ទូទាំង​ខេត្ត​ពោធិ៍សាត់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ