ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​ក្រឡាហោម ស ខេង ចេញ​លិខិត​ថ្លែងអំណរគុណ​ដល់ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ដែល​បំពេញ​ភារកិច្ច​ប្រកបដោយ​ជោគជ័យ ក្នុង​ការការពារ​សុវត្ថិភាព​កិច្ចប្រជុំ​កំពូល​អាស៊ាន

សម្តេច​ក្រឡាហោម ស ខេង ចេញ​លិខិត​ថ្លែងអំណរគុណ​ដល់ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ដែល​បំពេញ​ភារកិច្ច​ប្រកបដោយ​ជោគជ័យ ក្នុង​ការការពារ​សុវត្ថិភាព​កិច្ចប្រជុំ​កំពូល​អាស៊ាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​កម្ពុជា បាន​ចេញ​លិខិត​មួយ​ថ្លែងអំណរគុណ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម ដែល​បំពេញ​ភារកិច្ច​ប្រកបដោយ​ជោគជ័យ ក្នុង​ការការពារ​សុវត្ថិភាព​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​ក្នុង​សារលិខិត​សម្តេច​ក្រឡាហោម បាន​លើកឡើង​ថា​៖ «​ខ្ញុំ​សូម​ចូលរួម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម ព្រមទាំង​អនុប្រធាន សមាជិក និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​បំពេញ​ភារកិច្ច​ប្រកបដោយ​ជោគជ័យ ១០០​ភាគរយ ក្នុង​ការការពារ​សុវត្ថិភាព​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​»​។​

​សម្តេច​បាន​បន្តថា ការសម្រេច​បាន​បេសកកម្ម​ដ៏​មាន​អត្ថន័យ​នេះ មិន​ត្រឹមតែ​ទទួល​បាន​ការ​សាទរ​យ៉ាង​ក្លៀវក្លា​ពី​គ្រប់ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សមិទ្ធផល​ដ៏​លេចធ្លោ​មួយ​គួរ​ឲ្យ​ស្ញប់ស្ញែង ដែល​នាំមក នូវ​មោទកភាព កិត្តិយស និង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់ ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​បាន​បន្ថែមថា «​ទន្ទឹមនេះ ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ បាន​រួមចំណែក​បង្កើន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​មក​លើ​សមត្ថភាព ភាពម្ចាស់ការ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​កម្ពុជា ក្នុង​ការរៀបចំ ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​សំខាន់ៗ ដែល​នឹង​ប្រារព្ធ​ធ្វើ​នា​បណ្ដា​ឆ្នាំ​ខាង​មុខ​»៕
​ខាងក្រោម​នេះ​ជា​សារលិខិត​របស់​សម្តេច​ក្រឡា​ហោម ស ខេង​៖

 

Filed in: ព័ត៌មានជាតិ