ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ការផ្ទៀងផ្ទាត់​ស្ថានភាព​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF)

​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ការផ្ទៀងផ្ទាត់​ស្ថានភាព​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង ថ្ងៃ​ចន្ទ ៦ រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ជា​ប្រធាន​ក្រុមការងារ PWG-RWSSH ខេត្ត តំណាង​ឯកឧត្ដម​អភិបាលខេត្ត បាន​អញ្ជេី​ញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ការផ្ទៀងផ្ទាត់​ស្ថានភាព​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF) និង​រៀបចំ​ផែនការ​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​។​

​នៅក្នុង​កម្មវិធី​នោះ​ដែរ ឯកឧត្តម តូច ប៉ូ​លី​វ៉ា ក៏​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​បទពិសោធន៍​ស្ដីពី​ការផ្ទៀងផ្ទាត់​ODF​ខេត្ត​ស្វាយរៀង ជូន​ដល់​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​(PWG-RWSSH)​ចំនួន ២៣​ខេត្ត​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ជ្រុន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្តម ថោង ពោ​ជ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​។​

​សិក្ខាសាលា​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​តំណាង​ក្រសួង​ពាក់ព័ន្ធ​ទាំង​៦ , ឯកឧត្តម​អភិបាលរង​ខេត្ត​/​ក្រុង ទទួលបន្ទុក​, លោក លោកស្រី​ជា​ប្រធាន​មន្ទី​ទាំង​២៥​រាជធានី​ខេត្ត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​៕

Filed in: ព័ត៌មានជាតិ