ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រុមក្មេងស្ទាវ​និយម​ជិ​:​ម៉ូតូ​កែច្នៃ​និង​បំពាក់​ស៊ី​ម៉ាំង​ប្រែ​ន បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ត្រូវ​នគរបាល​ឃាត់​យកមក​អប់រំ​

ក្រុមក្មេងស្ទាវ​និយម​ជិ​:​ម៉ូតូ​កែច្នៃ​និង​បំពាក់​ស៊ី​ម៉ាំង​ប្រែ​ន បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ត្រូវ​នគរបាល​ឃាត់​យកមក​អប់រំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) : អនុវត្តន៍​តាម​បទបញ្ជា និង​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កម្លាំង​នគរបាល​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​: និង​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ស្លាប់ និង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង​ផែន​ការងារ​សណ្តាប់ធ្នាប់​សាធារណ​: បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​នគរបាល​យើង​បាន​ស្ទាក់​ឃាត់​បាន​ម៉ូតូ ក្រុមក្មេងស្ទាវ​ចំនួន​៤​គ្រឿង ដែល​ល្មើសច្បាប់​ចរាច​រណ៍ បាន​តុបតែង ខុស​បច្ចេកទេស និង​បំពាក់​ស៊ី​ម៉ាំង​ប្រែ​ន តែងតែ​បើក​បង្ក​ជា​សម្លេង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ក្រុមក្មេងស្ទាវ​ទាំងនោះ​តែងតែ ជិះ​ឲ្យ​លឺ​សម្លេង​រំខាន តាម​ទីប្រជុំជន ដូចជា នៅ​សួន​មានជ័យ ផ្លូវ​ផ្សារ​រាត្រី ម្តុំ​ភ្លើងស្តុ​បចាស់ និង​ខាងលិច​ស្ពាន​ទឹកថ្លា ក្នុង​ក្រុង​សិរីសោភ័ណ​។​

​នៅ​ថ្ងៃ​ចន្ទ ៦​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក​វរសេនីយ៍ឯក គី មករា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ បាន​ធ្វើ​ការអប់រំ ណែនាំ ដល់​ក្មេង​ទំនើង​ម្ចាស់​ម៉ូតូ​ល្មើស​ទាំងនោះ ឲ្យ​យល់ដឹង​ពី​ច្បាប់ទម្លាប់ ហើយ​បាន​ឲ្យ​ទិញ​សម្ភា​រះ​គ្រឿង​បំលាស់​ម៉ូតូ មក​ប្តូរ​ឲ្យ​ដូច​ទំរង់​ដើម​វិញ និង​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយឬ​អាណាព្យាបាល នាំយក​ក្មេងៗ​ទាំងនោះ​ទៅ​អប់រំ​បន្ត​នៅផ្ទះ​។ ក្នុង​ករណី​មិន​រាងចាល នគរបាល​នឹងមាន​ចំណាត់ការ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ