ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​ការងារ ខែ​ធ្នូ ឆ្នាំ​២០២២!

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​ការងារ ខែ​ធ្នូ ឆ្នាំ​២០២២!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ពស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជេី​ញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​ការងារ ខែ​ធ្នូ ឆ្នាំ​២០២២ ព្រមទាំង​បំពាក់​ឋានន្តរសក្ដិ និង​ផ្លាស់ប្តូរ​តួនាទី​ភារកិច្ច ជូន​នាយទាហាន កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​ស្នាដៃ​កន្លងមក​។

​ក្នុង​កិច្ចប្រជុំ​នេះ​￸​ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុ​ហត្ថ​ខេត្ត នាយសេនាធិការ​រង ប្រធាន អនុប្រធាន​មន្ទីរ នាយ នាយរង​ការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង​៩ ព្រមទាំង​នាយទាហាន នៃ​កងរាជអាវុធហត្ថ​សរុប​ចំនួន​៦៣​រូប ក្នុងនោះ​￸​នាយ​អាវុធហត្ថ​ត្រូវ​បំពាក់​ឋានន្តរសក្ដិ​ចំនួន​៣​រូប និង​ផ្លាស់ប្តូរ​មុខតំណែង​ចំនួន​៨​រូប និង​ផ្ទេរ​ភារកិច្ច​ចំនួន​៥​រូប​ផង​ដែរ​។

​នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​កោតសរសើរ​ចំពោះ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​បាន​អនុវត្ត​តាម​បទបញ្ជា និង​គោរព​វិន័យ​របស់​អង្គភាព​នា​ពេល​កន្លងមក​បាន​យ៉ាង​ល្អប្រសើរ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​។

​ដេ​ី​ម្បី​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​ជម្រុញ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ទាំងអស់ រួម​គ្នា​អប់រំ​ខ្លួន កសាង​ខ្លួន ប្រកាន់ខ្ជាប់​នូវ​សីលធម៌​របស់​កងរាជអាវុធហត្ថ​ទាំង​៥​រួមមាន ទី​១-​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​, ទី​២-​ភាព​ស្អាតស្អំ អត្តចរិត​សុភាពរាបសារ អាកប្បកិរិយា​ស្លូតបូត សាមញ្ញ ប៉ុន្តែ​មាន​ភាពម៉ឺងម៉ាត់ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់ មាន​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​, ទី​៣-​មាន​សមត្ថភាព​និង​ភាព​ឆ្លាត​វ័យ​គ្រប់​កាលៈទេសៈ ដោយ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​រៀនសូត្រ​ហ្វឹកហ្វឺន​គ្រប់​ជំនាញ​វិជ្ជាជីវៈ​, ទី​៤-​ឧស្សាហ៍​ព្យាយាម​ក្នុង​កិច្ចការងារ រាល់​ការងារ​ត្រូវតែ​មាន​ភាព​ហ្មត់ចត់​និង​អំណត់​ធន់ និង​ទី​៥-​មាន​សេចក្តីក្លាហាន​ចំពោះ​តួនាទី ភារកិច្ច​របស់​ខ្លួន ដោយ​មាន​ការទទួលខុសត្រូវ មាន​ភាពច្បាស់លាស់​។​

​លោក​មេបញ្ជាការ​បាន​ផ្សព្វផ្សាយ​ផែនការ ស្ដីពី ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ និង​សង្គ្រោះ​￸​បន្ទាន់ កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក លើ​ទី​៩ នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២១-២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នាពេលខាងមុខ ៕​

Filed in: ព័ត៌មានជាតិ