ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​នាយករដ្ឋមន្ត្រី​ជប៉ុន ប្តេជ្ញា​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ដើម្បី​ធានា​បាន​សន្តិភាព និង​ភាពរុងរឿង​ក្នុង​តំបន់

​នាយករដ្ឋមន្ត្រី​ជប៉ុន ប្តេជ្ញា​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ដើម្បី​ធានា​បាន​សន្តិភាព និង​ភាពរុងរឿង​ក្នុង​តំបន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ហ្វូ​មី​អូ គី​ស៊ី​ដា នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ថ្លែង​ប្តេជ្ញាចិត្ត​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​អាស៊ាន ដើម្បី​ធានា​បាន​សន្តិភាព និង​ភាពរុងរឿង​នៅក្នុង​តំបន់​។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្លែង​បែបនេះ ពេល​អញ្ជើញ​ជា​សហប្រធាន ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន បើក​កិច្ចប្រជុំ​អាស៊ាន​-​ជប៉ុន លើក​ទី​២៥ (25th ASEAN – Japan Summit) រៀបចំ​ដោយ​កម្ពុជា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​ប្រកាស​ពី​ទស្សនវិស័យ [​គី​ស៊ី​ដា​] ដែរ​ថា គឺ​សម្រាប់​សន្តិភាព​។ ខ្ញុំ​សូម​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​អាស៊ាន ដើម្បី​ពិភាក្សា​ឱ្យ​ស៉ីជម្រៅ​ពី​វិធីសាស្ត្រ និង​ធានាបាន​នូវ​សន្តិភាព ក៏ដូចជា​ភាពរុងរឿង​នៅក្នុង​តំបន់​ផងដែរ​»​។​

​លោក​បន្តថា ដើម្បី​រក្សា និង​ពង្រឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សេរី និង​បើកចំហ​ប្រទេស​ជប៉ុន បាន​គាំទ្រ​ដល់​ការរួបរួម និង​ម​ជ្ឈភាព​អាស៊ាន​។ បើ​តាម​លោក គី​ស៊ី​ដា ជប៉ុន​ក៏​បាន​សម្តែង​ការគាំទ្រ​ចំពោះ ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៉ីហ្វិក (AOIP) ផងដែរ​។​

​សូមបញ្ជាក់​ថា អាស៊ាន និង​ជប៉ុន បាន​បង្កើត​ទំនាក់ទំនង​សន្ទនា​ក្រៅផ្លូវការ​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៧៣ ក្រោយមក​ត្រូវបាន​បង្កើត​ឱ្យ​ក្លាយ​ជា​ផ្លូវការ នៅ​ខេ​មីនា ឆ្នាំ​១៩៧៧ ដោយ​មាន​ការកោះប្រជុំ​ជា​វេទិកា​អាស៊ាន​-​ជប៉ុន​។​

​តាំងពី​នោះ​មក មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ លើក​គ្រប់​វិស័យ មាន​ទាំង​សន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ហិរញ្ញវត្ថុ និង​សង្គម​-​វប្បធម៌​។​

​ប្រទេស​ជប៉ុន បាន​ចូល​ជា​សមាជិក​លើ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៉ីអាគ្នេយ៍ (TAC) នៅ​ខែ​កក្កដា ឆ្នាំ​២០០៤ ហើយក៏​បាន​ក្លាយជា​ដៃគូ​សន្ទនា ដែល​តែងតាំង​អគ្គរដ្ឋទូត​ប្រចាំ​អាស៊ាន​របស់ខ្លួន នៅ​លេខាធិការដ្ឋាន​អាស៊ាន ឯ​ទីក្រុង​ហ្សារ​កាតា​។ បេសកកម្ម​ជប៉ុន​ប្រចាំ​អាស៊ាន ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១​។​

​បើ​យោង​តាម​ទិន្នន័យ​អាស៊ាន សម្រាប់​ឆ្នាំ​២០២១ បានឲ្យដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន និង​ជប៉ុន បាន​ឈាន​ដល់ ២៤០,២​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១៧,២​ភាគរយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ពី​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន ១២.០​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​កើនឡើង ៣.៥​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​នេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​៣ របស់​អាស៊ាន ក្នុងចំណោម​ដៃគូ​សន្ទនា​របស់​អាស៊ាន ក្នុង​ឆ្នាំ​២០២១​ដូចគ្នា​៕

Filed in: ព័ត៌មានជាតិ