ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឧបត្ថម្ភ​ភេសជ្ជៈ​ជូន​កងកម្លាំង​ដែល​ឈរជើង​តាម​បណ្ដា​គោលដៅ ការពារ​សុវត្ថិភាព​ក្នុង​កិច្ច​ប្រជ​ជុំ​កំពូល​អាស៊ាន

​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឧបត្ថម្ភ​ភេសជ្ជៈ​ជូន​កងកម្លាំង​ដែល​ឈរជើង​តាម​បណ្ដា​គោលដៅ ការពារ​សុវត្ថិភាព​ក្នុង​កិច្ច​ប្រជ​ជុំ​កំពូល​អាស៊ាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រុមគ្រួសារ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​យក​ភេ​ជ្ជ​សៈ​មួយ​ចំនួន ឧបត្ថម្ភ​ជូន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​កំពុង​ឈរជើង​នៅតាម​បណ្ដា​ទីតាំង​បញ្ជាការ​ស្រាល និង​តាម​ដងផ្លូវ​នានា ក្នុង​ការការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដែល​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​ដល់​កិច្ចប្រឹងប្រែង និង​ការលះបង់​របស់​កងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​ប្រភេទ ដែល​ឈរជើង​ការពារ​សុវត្ថិភាព​ជូន​ដល់​ថ្នាក់ដឹកនាំ និង​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ឲ្យបាន​ធ្វើ​ដំណើរ​ដោយ​ងាយស្រួល​។​

​សូម​រំលឹក​ថា កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ផ្ដើម​ថ្ងៃទី​០៨ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​ដោយ​កិច្ចប្រជុំ​នេះ មាន​ថ្នាក់ដឹកនាំ​កំពូល​ពិភពលោក និង​ស្ថាប័ន​អន្តរជាតិ​ចូលរួម​។​

​កម្លាំង​ដែល​បាន​ប្រើប្រាស់​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស និង​ស្ថាប័ន​នានា មាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ក្នុងនោះ​មាន​ទាំង​កងកម្លាំង​នគរបាលជាតិ​, កងរាជអាវុធហត្ថ និង​កង​យោធពលខេមរភូមិន្ទ​ផងដែរ ហើយ​កងកម្លាំង​ទាំងអស់នេះ គឺ​មកពី​បណ្ដា​អង្គភាព និង​ស្ថាប័ន ចំនួន​១៤៕

Filed in: ព័ត៌មានជាតិ