ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ជាង ៥០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​ចំនួន​៤

រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ជាង ៥០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​ចំនួន​៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ ៥១.៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ការអនុវត្ត​លើ​គម្រោង​សំខាន់ៗ​ចំនួន​៤​។​

​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​ឯកសារ ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្តម គី​ស៊ី​ដា ហ្វូ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន ក្រោយ​ជំនួប​ទ្វេភាគី នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ឯកឧត្តម កាមិ ម៉ាសា​ហ៉ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ឯកសារ​ទាំងនោះ​មាន​ដូចខាងក្រោម​៖
១-​គម្រោង​សាងសង់​អគារ​ហ្វឹកហ្វឺន និង​អគារ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ពី​សង្គ្រាម នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ដែល​មាន​ទឹកប្រាក់​ចំនួន ២.៤៥១​លាន​យ៉េន (​ប្រមាណ ១៧​លាន​ដុល្លារ​អាមេរិក​)
២-​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​មាន​ទឹកប្រាក់​ចំនួន ១.១៥០ លាន​យ៉េន (​ប្រមាណ ៨​លាន​ដុល្លារ​អាមេរិក​)
​ទ​៣-​គម្រោង​កែ​លម្អ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ដែល​អាច​ចម្លង​មេរោគ ដែល​មាន​ទឹកប្រាក់​ចំនួន ៤៣៦​លាន​យ៉េន (​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក​)
៤-​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត រោងចក្រ​ភូមិ​ព្រែក ចំនួន ៣.៣៦១​លាន​យ័ន (​ប្រមាណ ២៣​លាន ៣​សែន ដុល្លារ​អាមេរិក​)​។​
​ក្នុងពេល​ជាមួយគ្នា​នោះដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ជា​មួយ​ភាគី​ជប៉ុន​ដូចខាងក្រោម​៖
-​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ចំនួន​០៣​ខាងលើ ដែល​អនុវត្ត​ដោយ JICA ជាមួយ​លោកស្រី កា​មេ ហា​រូ​កុ (KAME Haruko ប្រធានការិយាល័យ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​
-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយ​លោក (​តូ​ហ្ស៉ី​មី​តស៊ូ អ៉ី​ម៉ៃ​) Toshimitsu Imal អគ្គនាយករង​ប្រតិបត្តិ​ក្រុមហ៊ុន Toyota Tsusho Corporation​។​
​ហិរញ្ញប្បទាន​ឥត​សំណង ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងកា​រ​ពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ព្រមទាំង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ដែល​មាន​ស្រាប់ និង​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ