ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ខូចចិត្ត​ប្រពន្ធ​រត់ចោល ហើយ​ផឹកស្រា​ស្រវឹង បុរស​ម្នាក់​យក​ពូថៅ​គប់​កញ្ចក់​រថយន្ត​ពេលយប់​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​

​ខូចចិត្ត​ប្រពន្ធ​រត់ចោល ហើយ​ផឹកស្រា​ស្រវឹង បុរស​ម្នាក់​យក​ពូថៅ​គប់​កញ្ចក់​រថយន្ត​ពេលយប់​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​១០​ខែ​ខែវិច្ឆិកា​ឆ្នាំ​២០២២​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​នៅលើ​ដងផ្លូវ​ជាតិ​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​មាន​ករណី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើប្រាស់​ពូថៅ​គប់​ទៅលើ​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ បណ្តាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​ខាងមុខ កៀប​ផ្លែ​ពូថៅ​ជាប់​នៅក្នុង​កញ្ចក់ តែ​មិន​បាន​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះឡេ​ី​យ​។​
​ពេល​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​បាន​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​នគរបាល​អំពី​រឿងហេតុ​មួយ​នេះ​។​

​ទទួល​ព័ត៌មាន​ភ្លាម​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដាក់​បទបញ្ជា​យ៉ាងហ្មឺង​ហ្មា​ត់ដល់​លោក​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​និង​លោក​អធិការ​នគរបា​ល​ស្រុក​បាណន់ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​ចំពោះ​ករណី​ខាងលើនេះ​។​

​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​ស៊ើបអង្កេត រហូតដល់​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២២​នេះ​សម្ថ​កិច្ច​នគរបាល​ស្រុក​បាណន់ ដែល​មាន​លោក​វរសេនីយ៍ឯក​ប៉ាន់ វ៉ាន់​នី ជា​អធិការ​នគរបាល​ស្រុក​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ហើយ ។​

​ជនសង្ស័យ​មាន​ឈ្មោះ ក​យ កុសល ហៅ វ៉ិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង កំពុង​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​។​

​តាម​ចម្លើយ​សារភាព​បឋម ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​តែ​ម្នាក់ឯង​គត់​បាន​ប្រើប្រាស់​ពូថៅ ដង​ឈើ​គប់​ទៅលើ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​នៅ​ចំណុចកើតហេតុ​ខាងលើ កាលពី​យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​មូលហេតុ​ដែល​នាំទៅ​ដល់​ការ​គប់​បែបនេះ គឺ​ខ្លួន​គេ​ផឹកស្រា​ស្រវឹង ហើយ​ខូចចិត្ត​ត្ប​តិ​ប្រពន្ធ​រត់ចោល​នាពេល​ថ្មីៗ​កន្លងមក​។​

​ទោះជា​បែប​នេះ​ក្តី សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួ​រ​បន្ថែមនិង​រៀបចំ​សំណុំរឿង​បញ្ជូនម​ក​អនុវត្ត​តាម​ផ្លូវច្បាប់​ហើយ​។​

​ក្នុងនាម​ស្នងការ​នៃ​ស្នងការដ្ឋាន​ន​របាល​ខេត្ត​បាត់ដំបង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​នគរបាល​ពី​សំណាក់​ជន​រងគ្រោះ​និង​មហាជន​ទូទៅ ដែល​នេះ​គឺជា​ករណី​កិច្ច​យ៉ាង​សំខាន់​មិនអាច​ខ្វះ​បាន ដើម្បី​សមត្ថកិច្ច​មាន​មូលដ្ឋាន​ក្នុង​ការស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​បាន​ទាន់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ