ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ពិធី​ក្រុង​ពាលី បញ្ចុះ​បឋម​សីលា សាងសង់​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធ្លក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ

ពិធី​ក្រុង​ពាលី បញ្ចុះ​បឋម​សីលា សាងសង់​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធ្លក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​៖ លោក​ឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត និង​លោក ហែម សារិទ្ធ អភិបាល​នៃ​គណ​:​អភិបាល​ស្រុក​ស្វាយជ្រំ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋម​សីលា សាងសង់​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធ្លក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ស្ថិតនៅក្នុង​ភូមិ​ធ្លក ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ នៅ​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ក្នុង​ឪ​កាស​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក​ស្នងការរង លោក វរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាល​ស្រុក​ស្វាយជ្រំ លោកនាយ នាយ​នាយរង​ការិយាល័យ លោក​អធិការ អធិការរង​ស្រុក​ស្វាយជ្រំ លោក​មេឃុំ លោក លោកស្រី​នាយ នាយរង​ប៉ុស្តិ៍ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍ ជា​ច្រេី​ន​រូប​ទៀត​។​

​លោក វរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាល​ស្រុក​ស្វាយជ្រំ បានអោយដឹង​ថា​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​ត្រូវ​សាងសង់​នាពេល​នេះ​គែ មាន​ទំហំ ១៣​ម៉ែត្រ​កន្លះ គុណ​និង​៥​ម៉ែត្រ​២​ហើយ​ត្រូវ​ចំណាយ​អស់​ថវិកា​ចំនួន ១៥,០០០ ដុល្លារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ​។​

​ក្នុង​ឪ​កាស​នោះ លោក​ឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ការកសាង​អគា​ររ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធ្លក​ស្រុក​ស្វាយជ្រំ​នេះ​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​ការងារ​របស់​កងកម្លាំង​នគ​រ​បាល​ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

​លោក​ក៏​បាន​ណែនាំ​ដល់ លោក​មេ​ប៉ុស្ត៏ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ធ្លក​ទាំងអស់ ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ និង​ត្រូវ​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច របស់​ខ្លួន​ឱ្យ​ល្អប្រសើរ ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ជាពិសេស ក្នុង​កិច្ច​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​ផ្សេងៗ បាន​ទាន់ពេលវេលា ដោយ​ផ្ដល់​នូវ​ភាពកក់ក្ដៅ និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ មក​លើ​កម្លាំង​សមត្ថកិច្ច​របស់​យើង ៕

Filed in: ព័ត៌មានជាតិ