ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​

សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ព្រមទាំង​មេដឹកនាំ​កំពូល​ប្រទេស​សមាជិក​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​-AIPA) ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​បណ្តា​ប្រទេស​សមាជិក​អាយ​ប៉ា ចូលរួម​កិច្ចប្រជុំ​ទល់មុខ​ជាមួយ​មេដឹកនាំ​អាស៊ាន​។

​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង​អាយ​ប៉ា ដែល​បាន​រៀបចំ​ឡើង​នៅ រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺជា​ជំនួប​ផ្លូវ​ការកម្រិត​ខ្ពស់​បំផុត​របស់​អាស៊ាន និង​អាយ​ប៉ា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ទាំងពីរ និង​ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​លើ​កិច្ចការ​របស់​អាស៊ាន​នៅ​គ្រប់​កម្រិត ក្នុងន័យ​ឆ្ពោះទៅ​រក​គោលបំណង​រួម​របស់​អាស៊ាន គឺ​សន្តិភាព ស្ថិរភាព និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាមួយ​ការ​ពន្លឿ​ន និង​ជំរុញ​ឱ្យ​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន​មួយ និង​ត្រៀម​ខ្លួន​សម្រាប់​ការពង្រីក​អាស៊ាន​នាពេល​អនាគត​។​

​គណៈប្រតិភូ​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាយ​ប៉ា បាន​នាំយក​នូវ​ធាតុ​ចូល ដែល​ជា​ទស្សនៈ​រួម​ក្នុងនាម​ប្រទេស​ជា​សមាជិក​អាយ​ប៉ា ដាក់បញ្ចូល​ទៅក្នុង​សារ ដែល​នឹង​ត្រូវ​ថ្លែង​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ប្តូរ​វេន​អាយ​ប៉ា លើក​ទី​៤៣ នៅ​ចំពោះមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន​។​

​សូម​រំលឹក​ថា កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​អាយ​ប៉ា លើក​ទី​១ ត្រូវបាន​ចាប់ផ្តើម​អនុវត្តន៍​ជា​លើកដំបូង នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ នៅ​ឆ្នាំ​២០០៩ នៅ​ខេត្ត​ហ៊ួ​ហ៉ី​ន ប្រទេស​ថៃ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សភា​ប្រទេស​សមាជិក​អាយ​ប៉ា និង​អាស៊ាន​។ ចាប់ពីពេលនោះ​មក កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ចំនួន ១០​លើក​រួចមកហើយ ដែល​លើកចុងក្រោយ នៅ​ឆ្នាំ​២០២០ ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តាម​ប្រព័ន្ធ​និម្មិត (​ប្រព័ន្ធ​វីដេអូ​)​។ ឆ្នាំនេះ​ជា​កិច្ចប្រជុំ​លើក​ទី​១១ ដែល​សភា​កម្ពុជា ទទួល​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង​អាយ​ប៉ា​នេះ​៕

Filed in: ព័ត៌មានជាតិ