ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​សម្តែង​ការគួរសម ជាមួយ ឯកឧត្តម ផាម មិ​ញជិញ (Pham Minh Chinh)

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​សម្តែង​ការគួរសម ជាមួយ ឯកឧត្តម ផាម មិ​ញជិញ (Pham Minh Chinh)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគមន៍​កម្ពុជា វៀតណាម​បាន​អញ្ជើញ​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ផាម មិ​ញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃ​ពុធ ១​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ផាម មិ​ញជិញ (Pham Minh Chinh) ក៏​បាន​កោត​ស​សើរ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ចំពោះ​ការគ្រប់គ្រង​នូវ​ស្ថានភាព​ភាព​កូវី​ដ​១៩ បាន​យ៉ាង​ល្អ និង​បាន​ក្លាយជា​ប្រទេស ដែល​មាន​សមត្ថភាព​ស្ដារ​ខ្លួន​ងើប​ចេញពី​កូវី​ដ​១៩ លឿន ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯកឧត្តម ក៏បាន​លើកឡើង អំពី​ស្ថានការណ៍​របស់​ប្រទេស​វៀតណាម ក៏ដូចជា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពី​លើ​គ្រប់​វិស័យ​ផងដែរ ។​

​ជា​ការឆ្លើយតប លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ប្តេជ្ញា​ពង្រឹង​នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​រស​មាគ​មន៍​ទាំងពីរ ឲ្យ​កាន់តែ​រីក​ចម្រេី​ន ជាពិសេស នៅក្នុង​ដំណាក់កាល​ដែល ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​បានធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​បាន​ស្តែង​ចេញ​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ ពី​វិស័យ​នយោបាយ រហូត​ដល់​វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​វិទ្យាសាស្ត្រ​ជាដើម​។​

​ឯកឧត្តម ផាម មិ​ញជិញ (Pham Minh Chinh)
​បាន​បន្ត​គាំទ្រ ពង្រឹង និង​ពង្រីក​នូវ​ដំណើរការ​នៃ​សមាគមន៍​ប្រទេស​ទាំង​ពីរ ក៏ដូចជា គាំទ្រ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អធិការកិច្ច​ផងដែរ​។​

​លោកជំទាវ​បាន​បន្តទៀតថា ដំណើរ​ទស្សនកិច្ច របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម ស្រប​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​កំណត់​ជា​«​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម​»៕

Filed in: ព័ត៌មានជាតិ