ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​ពិសេស កម្លាំង​ចរាចរណ៍ និង​ណែនាំ​បន្ថែម​ឲ្យ​យក​ចិត្តទុក​ខ្ពស់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​គ្រប់​គោលដៅ​នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​ពិសេស កម្លាំង​ចរាចរណ៍ និង​ណែនាំ​បន្ថែម​ឲ្យ​យក​ចិត្តទុក​ខ្ពស់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​គ្រប់​គោលដៅ​នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​ពិសេស និង​កម្លាំង​ចរាចរណ៍ ដោយ​បាន​ណែនាំ​បន្ថែម​ឲ្យ​យក​ចិត្តទុក​ខ្ពស់​ក្នុង​ការបំពេញ តួនាទី​ភារកិច្ច ក្នុង​ការការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ សម្រួល​ចរាចរណ៍​តាម​គ្រប់​គោលដៅ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ផ្សេងទៀត​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏បាន​ផ្តល់​ជូន និង​បំពាក់​អាវ​ពន្លឺ​ចរាចរណ៍​ថ្មី​ចំនួន ១០០០​អាវ ដែល​ខាង​មុខ​មាន​ដាក់​អក្សរ ន​.​ប​.​ភ​.​ព ពិល​ពន្លឺ​បំពាក់​លើ​ស្មា​ចំនួន​៣៧០ និង​ស្រោមដៃ​ស​ចំនួន ៣០០​គូរ​ផងដែរ​។​

​សូម​រំលឹក​ថា សម្រាប់​កងកម្លាំង​ដែល​ត្រៀម​ខ្លួន​ការពារ សរុប​មាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ក្នុងនោះ​មាន​ទាំង​កងកម្លាំង​នគរបាលជាតិ​, កងរាជអាវុធហត្ថ និង​កង​យោធពលខេមរភូមិន្ទ​ផងដែរ ហើយ​កងកម្លាំង​ទាំងអស់នេះ គឺ​មកពី​បណ្ដា​អង្គភាព និង​ស្ថាប័ន ចំនួន​១៤​។​

​ចំពោះ​មុខ​នេះ គឺ​កងកម្លាំង​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រង​ក្នុង​ការរក្សា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​៕

Filed in: ព័ត៌មានជាតិ