ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២២

​អរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២) និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២២ ស្ថិត​នៅ​ស្តូប​រង្វង់​មូល​វិមានឯករាជ្យ​ខាង​មុខ​សាលាក្រុង​ស្វាយរៀង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី ឧត្ដមសេនីយ៍ វរ​សេនីយ៍ ស្នងការ ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការ មេបញ្ជាការរង​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​ស្វាយរៀង និង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង​ស្វាយរៀង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាស្ត្រាចារ្យ និស្សិត​សាកលវិទ្យាល័យ​ស្វាយរៀង និង​ស​យុវជន សស​យក​.​ខេត្ត យុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម ចូលរួម​ប្រមាណ ២៥០០​នាក់​។​

​ទិវា​ប្រកបដោយ​អត្ថន័យ​នេះ​គឺជា​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​នៅថ្ងៃនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​កាន់តែច្បាស់​អំពី​ការរំដោះ​ប្រទេស​ឲ្យ​រួចផុត​ពី​របប​អាណានិគមនិយម​បារាំង ហើយ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ ស្ថិត​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​មានកា​រ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាមួយនិង​ការរីកលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ ក្នុង​សុខសន្តិភាព និង​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ​។​

​ក្នុង​អង្គពិធី​ទាំងមូល​ជា​កូនចៅ​ប្រជានុរាស្ត្រ​កម្ពុជា​គ្រប់ៗ​រូប​សូម​ចងចាំ និង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បាន​បំពេញ​នូវ​ព្រះរាជ​បូណីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ជាតិ មាតុភូមិ និង​ប្រជាជន​ក្នុង​ការទាមទារ​ឯករាជ្យ​ជាតិ ពិតប្រាកដ​ពី​អាណានិគមនិយម​បារាំង នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​


Filed in: ព័ត៌មានជាតិ