ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ប៉ោយប៉ែត​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​តាម​ភូមិ​នី​មួយៗ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ល្មើស​ផ្សេងៗ​និង​សំណេះសំណាល​ជាមួយ​បងប្អូន​កម្លាំង​ប្រជា​ការពារ​ភូមិ​នៅក្នុង​ភូមិ​ទួលប្រាសាទ​

​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ប៉ោយប៉ែត​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​តាម​ភូមិ​នី​មួយៗ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ល្មើស​ផ្សេងៗ​និង​សំណេះសំណាល​ជាមួយ​បងប្អូន​កម្លាំង​ប្រជា​ការពារ​ភូមិ​នៅក្នុង​ភូមិ​ទួលប្រាសាទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ​២០២២​នេះ​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អនុវត្ត​តាម​បទបញ្ជា របស់លោក​វរសេនីយ៍ឯក សៅ សារឿន​អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដាក់បទបញ្ជា​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​០៥ ត្រូវ​ចុះ​ធ្វើការ​ភូមិ​នី​មួយៗ​ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍​នី​មួយៗ​គ្រប់គ្រង​នឹង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ប៉ោយប៉ែត​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​តាម​ភូមិ​នី​មួយៗ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ល្មើស​ផ្សេងៗ​និង​សំណេះសំណាល​ជាមួយ​បងប្អូន​កម្លាំង​ប្រជា​ការពារ​ភូមិ​នឹង​ណែនាំ ដល់​បងប្អូន ប្រជាពលរដ្ឋ បើ​ក្នុងភូមិ​របស់​បងប្អូន​រស់​នៅ​មាន​អសន្តិសុខ​ត្រូវ​រាយការណ៍​មក​ប៉ុស្តិ៍​ជា​មិន​ទាន់​ដើម្បី​ចាត់​កម្លាំង​ចុះ​ធ្វើ​ការបង្ក្រាប​បាន​ទាន់​ពេល​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​៖​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ប៉ោយប៉ែត​ក៏​បាន​សំណេះសំណាល និង ទទួលទាន​ផ្លែ​ខ្នុរ ជាមួយ​បងប្អូន កម្លាំង​ប្រជា​ការពារ​ភូមិ​ដោយ​រីករាយ ស្ថិតនៅក្នុង​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ៕

Filed in: ព័ត៌មានជាតិ