ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ ត្រៀម​អន្តរាគមន៍ និង​ទទួល​បទបញ្ជា ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ដល់​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​កម្ពុជា​

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ ត្រៀម​អន្តរាគមន៍ និង​ទទួល​បទបញ្ជា ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ដល់​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក អ៊ុក បូ​នី​ន អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា កម្លាំង​នគរបាល​ក្នុង​ខណ្ឌ បាន​ប្រជុំជួរ​កងកម្លាំង​នៅ​អង្គភាព ដើម្បី​ត្រៀម​អន្តរាគមន៍ និង​ទទួល​បទបញ្ជា​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ដល់​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ព្រមទាំង​កិច្ចប្រជុំ​កំពូល​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា​។​

​ក្នុង​ឱកាស​នេះ លោក​អធិការ​ខណ្ឌ ក៏​បាន​ណែនាំ​បន្ថែម​ដល់​កម្លាំង​ក្រោម​ឱវាទ ត្រូវតែ​បង្កើន​សកម្មភាព ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ឱ្យបាន​ល្អ​សម្រាប់​កម្ពុជា ខណៈ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លោក​ទី​៤០ និង​លើក​ទី​៤១ ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ឱ្យបាន​ជោគជ័យ​ជាដាច់ខាត ដូច​ដែល​កម្ពុជា ធ្លាប់បាន​ទទួល​ជោគជ័យ​រួចមកហើយ កាល​ពី​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន កាលពី​ឆ្នាំ​២០១២ រួចមកហើយ​។​

​គួរ​ជម្រាប​ថា ស្របពេល​ដែល​ប្រទេស​កម្ពុជា ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០ និង​៤១ ព្រមទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួនទៀត កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​គោលដៅ​សំខាន់ៗ ដែល​គណៈប្រតិភូ​ស្នាក់នៅ ដើម្បី​ចូលរួម​កិច្ចប្រជុំ​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ​២០២២​នេះ នឹង​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១០ ដល់​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ចំនួន​២៨ ប្រទេស រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ទៀត​ចូលរួម​ព្រមទាំង​ដៃគូ​សន្ទនា​ជាច្រើន​ទៀត​៕

Filed in: ព័ត៌មានជាតិ