ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែកត្ដិក ឆ្នាំខាល ចត្វស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២២នេះនៅដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ផែនការងារនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ដឹកនាំកម្លាំងប្រចាំបញ្ជាដោយ
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ នឹងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ៖លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបងប្អូន រស់នៅមានអសន្តិសុខនិងបទល្មើសផ្សេងៗត្រូវរាយការណ៍មកកម្លាំងប្រចាំបញ្ជា តាមរយ:លេខទូរស័ព្ទមានដូចខាងក្រោមដើម្បីកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលផងដែរ៕