ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​ត្រៀម​ចេញ​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព កិច្ចប្រជុំ​កំពូល​អាស៊ាន​

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​ត្រៀម​ចេញ​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព កិច្ចប្រជុំ​កំពូល​អាស៊ាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក នាយ​ឧត្តមសេនីយ៍ត្រី សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខ​មេរ​ភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​ត្រៀម​ចេញ​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០ លើក​ទី​៤១​។​

​លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កម្លាំង ត្រូវ​អនុវត្តន៍​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ គោរព​ច្បាប់ គោរព​វិន័យ ប្រកាន់ខ្ជាប់​ក្រមសីលធម៌ វិជ្ជាជីវៈ និង អនុវត្ត​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច គោលដៅ​ទទួលខុសត្រូវ រាយការណ៍​តាម​ឋានានុក្រម​។ ដើម្បី​សម្រេច​បាន​ការការពារ​សន្តិសុខ រក្សា​សុ​វត្ថ​ភាព ជូន​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន កងកម្លាំង​គ្រប់​រូប​ត្រូវតែ​រួមគ្នា សហការ​សាមគ្គី​ឯកភាព ទាំង​កងកម្លាំង អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ចូលរួម​សហការ ព្រមទាំង​ផ្តល់​ព័ត៌មាន​ផងដែរ​។​

Filed in: ព័ត៌មានជាតិ