ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ពលរដ្ឋ​យ៉ាងច្រើន​កុះករ មក​ចូលរួម​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​លើក​ទី​៥ និង​អង្គ​កឋិនទាន នៅ​វត្ត​ស្វាយ​រមៀត ក្រុង​សៀមរាប

ពលរដ្ឋ​យ៉ាងច្រើន​កុះករ មក​ចូលរួម​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​លើក​ទី​៥ និង​អង្គ​កឋិនទាន នៅ​វត្ត​ស្វាយ​រមៀត ក្រុង​សៀមរាប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ វត្ត​បារាយ​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ជាប់​នឹង​បារាយណ៍ទឹកថ្លា ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​លើក​ទី​៥ ដើម្បី​រក្សា​ប្រពៃណី​ទំនៀម​ទំលាប់​ក្នុង​សហគមន៍ និង​អបអរសាទរ​អង្គ​កឋិនទាន​។​

​ពិធី​ប្រណាំងទូក​ខ្នាត​តូច​លក្ខណៈ​ប្រពៃណី និង​និង​អង្គ​កឋិនទាន​ឆ្នាំនេះ មាន​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែវិច្ឆិកា​ឆ្នាំ​២០២២ មាន​ទូក​ចូលរួម​១៣​គូរ ទូក​នីមួយៗ​ចំណុះ​៦​នាក់​ផង​ដែរ​។​

​អ្នកស្រី កែវ ម៉ូ​លី​ណា ដែល​រស់នៅ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​សម្តែង​ការសប្បាយ​រីករាយ​ជា​ខ្លាំង​ក្នុង​ឱកាស​ដែល​បាន​មក​ចូលរួម​ពិធី​ប្រណាំង​ទូក និង​អង្គ​កឋិនទាន នៅ​វត្ត​ស្វាយ​រមៀត​។ ដោយ​អ្នកស្រី​បាន​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជាច្រើន​នាក់ ព្រមទាំង​មាន​អ្នកជិតខាង​ជាច្រើន​ក៏​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​។​

​លោក ទិន ហ៊ឺ ដែល​រស់នៅ​ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ក៏​លើកឡើង​មិន​ខុស​គ្នា​នោះដែរ លោក​ថា​ឆ្នាំនេះ​មាន​ការសប្បាយ​រីករាយ​ជាខ្លាំង ដោយ​កម្ម​វិធី​នេះ​ខកខាន​រៀបចំ​រយៈពេល​២​ឆ្នាំ​មកហើយ ដោយ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍ ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក​។ ហើយ​ឆ្នាំ​នេះ មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​មក​ចូលរួម​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​លើក​ទី​៥ និង​អង្គ​កឋិនទាន នៅ​វត្ត​ស្វាយ​រមៀត​នាឱកាស​នេះ​។​

​ទន្ទឹមនឹងនោះ​ដែរ លោក ក្រូច លួ​ន ដែល​រស់នៅ​ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​លើកឡើង​ថា លោក​ឃើញ​ស្នាមញញឹម​របស់​ប្រជាពលរដ្ឋ​មក​ទាំងអស់ ដែល​មក​ចូលរួម​ក្នុង​ពិធី​ប្រណាំង​ទូក និង​អង្គ​កឋិនទាន មាន​ការសប្បាយ​រីករាយ​ជាខ្លាំង ទោះ​អាកាសធាតុ​ក្តៅ​បន្តិច​ក៏​ដោយ​។ លោក​បន្តថា លោក​ចង់ឱ្យ​មាន​កម្មវិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការសប្បាយ​រីករាយ និង​ចូលរួម​ធ្វើបុណ្យ​អង្គ​កឋិនទាន​សាមគ្គី​ផងដែរ​។​

​ជាមួយនេះដែរ ព្រះ​សច្ចា​នុ​បាល នឿម វុទ្ឋី ព្រះចៅអធិការ​វត្ត​បារាយ​មហានទី​រតនា​រាម ហៅ​(​វត្ត​ស្វាយ​រមៀត​) មាន​សង្ឃដីកា​ថា ពិធី​ប្រណាំងទូក​បែប​ប្រពៃណី​នេះ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​របស់​ជាតិ ដើម្បី​ថែរក្សា​ប្រពៃណី​រវាង​វត្ត និង​សហគមន៍ ដែល​ធ្លាប់​មាន​មក​កុំឱ្យ​បាត់បង់ និង​អបអរសាទរ​ចំពោះ​បុណ្យ​កឋិនទាន​សាមគ្គី​ដង្ហែ​ចូល​វត្ត រំឭក​ដឹងគុណ​ចំពោះ​វត្ថុ​សក្កិសិទ្ធិ ដែល​បាន​ផ្តល់​ឱ្យ​មាន​សុខសាន្ត និង​សម្បូរ​សប្បាយ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ