ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បាវិត ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន​បួន​នាក់​មកពី​គណបក្ស​ភ្លើងទៀន​

​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បាវិត ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន​បួន​នាក់​មកពី​គណបក្ស​ភ្លើងទៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក អ៊ុយ ថន ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត​តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​បក្ស​ថ្មី​ចំនួន​បូ​ន​នាក់​មកពី​គណបក្ស​ភ្លើងទៀន ក្នុងនោះ​មាន​ម្នាក់​ដែល​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​ក្រុង​បាវិត​ផងដែរ ដើម្បី ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន កម្ពុជា​សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​លោក លឹម សៀង​ហេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ក​កម្ពុជា​ក្រុង​បាវិត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បាវិត ខេត្ត​ស្វាយរៀង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សមាជិក​ថ្មី​ចំនួន​បួន​នាក់ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ទាំងនេះ​គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ពីព្រោះ​គណក្ស​ប្រជាជន​កម្ពុជា​ជា​បក្សនយោបាយ​ដែល​បាន​សាង​ស្នាដៃ​ជាច្រើន​សម្រាប់​សង្គមជាតិ និង​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការកសាង​ជាតិ​។​

​នា​ឱកាស​នោះ លោក អ៊ុយ ថន បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ស្វាយរៀង លោក លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ក្រុង​បាវិត ដែល​លោក​តែងតែ​នឹករលឹក​ដល់​សមាជិក​-​សមាជិកា​គណបក្ស​ទូទាំង​ខេត្ត​ស្វាយរៀង ទីណា​មាន​ទុក្ខ​លំបាក​តែងតែ​មាន​វត្តមាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ជានិច្ច​។​

​លោក​បាន​បន្ដទៀតថាៈ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​នយោបាយ​ចាស់ទុំ​ជាងគេ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ មាន​រចនា​សម្ពន្ធ​រឹងមាំ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី ប្រកប​ដោយ​ភាពជឿជាក់ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស មាន​ការរីកចម្រើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពី​ទីក្រុង​រហូតដល់​ទីជនបទ​។​

​លោក​បាន​ណែនាំ​ដល់​សមាជិក​បក្ស​ដែល​ទើបតែ​បញ្ចូល​ថ្មី​ត្រូវ​គាំទ្រ​ប្ដូរផ្ដាច់ និង​កៀរគរ​មិត្តភក្តិ​បងប្អូន​ឲ្យមក​រួមរស់​ជាមួយគ​ណប​ក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត គឺ​ពង្រឹង​ចាស់ ពង្រីក​ថ្មី ដើម្បី​ឈាន​យក​ជ័យជម្នះ​លើ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ​។​

​ជាមួយគ្នានេះ លោក​ក៏​បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​នៅ​ខេត្ត​ស្វាយរៀង ក៏ដូចជា​ក្រុង​បាវិត​មាន​រោងចក្រ​សហគ្រាស​ជាច្រើន ដែល​អាច​ស្រូប​យក​កម្មករ​-​កម្មការិនី​មក​បម្រើ​ការងារ​រាប់​ម៉ឺន​នាក់ ដោយ​មិន​ចាំបាច់​ចំណាកស្រុក​នោះទេ ហើយ​នៅពេល​ខាងមុខ​នេះ​មាន​រោងចក្រ​ដែល​ទើបតែ​បង្កើត​ថ្មី​ត្រូវការ​កម្មករ​រាប់ម៉ឺន​នាក់​បន្ថែម​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ