ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ចាស់ជរា​គ្មាន​ទីពឹង​ទូទាំង​ខេត្ត​ប៉ៃលិន ចំនួន​៥៦​នាក់​ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​មូលនិធិ​ចាស់ជរា​ខេត្ត​ប៉ៃលិន​

ចាស់ជរា​គ្មាន​ទីពឹង​ទូទាំង​ខេត្ត​ប៉ៃលិន ចំនួន​៥៦​នាក់​ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​មូលនិធិ​ចាស់ជរា​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ហុក សុផល អភិបាលរង​ខេត្ត លោកស្រី ពៅ សុខ ក្នុងនាម​លោក​ស្រី​បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​លោកតា លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត ដែល​មក​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០២២ ពី​ក្រុមការងារ​របស់​មូលនិធិ​។​

​លោក​ហុក សុផល ក៏​បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អុ​ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដែល​ជានិច្ចកាល​ឯកឧត្តម តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ពិសេស​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​បាន​គិតគូរ​សុខ​ទុក្ខ​ជាប់​ជានិច្ច​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់ ដោយ​មិន​បាន​និង​មិន​បាន​ដោះស្រាយ​ឡើយ ។​

​លោក ហុក សុផល បាន​មានប្រសាសន៍ថា​៖ មូលនិធិ​នេះ បាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន ក៏​ដូចជា​ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែទាំ​សុខភាព​លោកយាយ​លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ អំពើ​ល្អ​។​

​ក្នុងនាម​លោក​ស្រី បាន ស្រីមុំ លោក​ក៏​បាន​អំពាវនាវ​ដល់​លោកយាយ លោកតា​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្តន៍​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ។​
​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​ចាស់ជរា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​បាន​ជូនពរ​ស័ព្ទ​សារធុ​ការ ចំពោះ​ឯកឧត្តម និង​លោកជំទាវ ប្រធាន​មូលនិធិ​ចាស់ជរា​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ធូរស្រាល​មួយ​ក​ម្រឹត​ធំ​ផងដែរ​។ ម្យ៉ាងវិញទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា​នៅ​តាម​ភូមិ​ដាច់ស្រយាល ក្រុមការងារ​មូលនិធិ​ត្រូវបាន​បែងចែក​ជា ២​ក្រុម គឺ​ក្រុម​ទី​១ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​២ ចុះ​ចែក​ជូន​តាម​ខ្នង​ផ្ទះ​ចាស់ជរា ដែល​មាន​ជំងឺ​មក​មិន​បាន ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន​៥៦​នាក់​ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន​១០​ម៉ឺន​រៀល មី ត្រីខ ទឹក​សណ្តែក ឃី​ត​(​មុង ភួយ ក្រមា សា​រ៉ុង​) និង​ជែល​លាងដៃ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ